Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស៊េរី​ទំនើប CHEVROLET បើកបត់ឆ្លងផ្លូវ ត្រូវប្រុសស្រី២នាក់ ជិះម៉ូតូធំឌុបគ្នាទៅបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ បាក់ជើងស្ដាំ និងនារីម្នាក់ ដែលជិះពីក្រោយផ្លោងជាង១០ម៉ែត្រ របួសធ្ងន់ដូចគ្នា។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១២៖០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចខាងមុខបុរីចំការមន តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា នារីរូបស្រស់ម្នាក់ បើករថយន្តស៊េរី​ទំនើបមួយគ្រឿងម៉ាក CHEVROLET ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2358 កំពុងបើកបត់ឆ្លងផ្លូវ ស្រាប់តែប្រុសស្រី២នាក់ ជិះម៉ូតូធំមួយគ្រឿងម៉ាក កាវ៉ាសាគី​ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1DC-6550​ ជិះយ៉ាងលឿនទៅបុករថយន្តខាងលើពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ បាក់ជើងស្ដាំ និងនារីម្នាក់ ដែលជិះពីក្រោយផ្លោងជាង១០ម៉ែត្រ របួសធ្ងន់។ រីឯរថយន្តរងការខូតខាត ខ្ទេចស្តុបផ្នែកខាងមុខ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគិលានសងង្គ្រោះគ្លីនិកឯកជន ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកនារីរូបស្រស់ទាំង២នាក់នោះ រង់ចាំសាច់ញាតិមកយក ស្រាប់តែមានបុរសម្នាក់ ស្រវឹងស្រាស្រឿងៗ ត្រូវជាបងប្អូនមកដល់កន្លែងកើតហេតុ គ្រាន់តែអ្នកសារព័ត៌មានសួរអ្នកដែលឃើញហេតុការណ៍ផ្ទាល់សោះ បែរជាចេញមកក្អេងក្អាងរករឿងអ្នកសារព័ត៌មានទៀត តែត្រូវបានគេឃាត់នាំចេញទៅឆ្ងាយបាត់។ រីឯនារីរូបស្រស់ជាអ្នកបើករថយន្ត CHEVROLET បានចុះពីលើរថយន្ត ហើយឡើងរថយន្តជាមួយមិត្តភ័ក្តទៅបាត់។

បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបាននគរបាលជំនាញចរាចរណ៍ ចុះធ្វើការវាស់វែង រួចដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor