Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ល្បែងបញ្ជល់​មាន់ ត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ធ្វើឲ្យអ្នកនិយមល្បែងនេះតែងតែមានការភ័យភិត ហើយតែងតែមានការប្រុងប្រយ័ត្នបំផុតនៅពេលពួកគេលួចលេងជល់មាន់ម្តងៗ។ អ្នកនិយមលេងល្បែងបញ្ជល់​មាន់នេះ នៅតែបន្តលួចលេងនៅក្នុងព្រៃទីស្ងាត់ លួចលាក់គ្រប់មធ្យោបាយ បើទោះបីមានការតាមប្រមាញ់ពីសមត្ថកិច្ចយ៉ាងណាក៏ដោយ។

ដោយឡែកថ្មីៗនេះ គេឃើញល្បែងបញ្ជល់​មាន់ ត្រូវបានក្រុមអ្នកនិយមចូលចិត្តលេងបានបង្វែរមកលេងភ្នាល់តាមការ Live បន្តផ្ទាល់ពីទូរទស្សន៍ប្រទេសថៃ ឬផ្សាយផ្ទាល់ចេញពីបណ្តាកាស៊ីណូតាមព្រំដែន ដែលបច្ចុប្បន្ននេះ គេឃើញមាននៅហាងកាហ្វេ ណាត់ ក្បែរសណ្ឋាគារ លី សុជាតិ ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីភ្នាល់ល្បែងបញ្ជល់មាន់តាមទូរទស្សន៍ វាមិនខុសពីកីឡាប្រដាល់តាមទូរទស្សន៍នោះទេ តែអ្នកច្បាប់ម្នាក់ បានលើកឡើងថា តាមធម្មតាកីឡា គឺនាំមកនូវសុខភាព ហើយបញ្ជល់​មាន់ផ្សាយតាមទូរទស្សន៍ បើអ្នកមើលគ្រាន់តែជាការមើលកម្សាន្តនោះវាមិនខុសច្បាប់នោះទេ។ តែផ្ទុយទៅវិញ បើគេមើលហើយនាំគ្នាភ្នាល់ដាក់លុយវិញនោះ គឺខុសច្បាប់។ ដូចជាអ្នកមើលកីឡាប្រដាល់ភាគច្រើនគេភ្នាល់ដាក់លុយ។ តែខុសពីអ្នកលេងបញ្ជល់​មាន់ ដែលមានការហាមប្រាមជាស្រេច ក្នុងច្បាប់ពីរាជរដ្ឋាភិបាលមិនអនុញ្ញាត។

ក្រៅពីនេះ A2-Net24H ក៏មានការ Live ផ្ទាល់ពីកាស៊ីណូនូវល្បែងភ្នាល់គ្រប់ប្រភេទផងដែរ ដែល​គេបានឃើញមានការចេញចូលភាគច្រើនជាក្រុមក្មេងទំនើងនៅពេលយប់ពពាក់ពពួនឡូឡារំខានការដេកពួនពលរដ្ឋជិតខាង។ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ តែងតែបានដាក់បញ្ជារាល់ការប្រជុំប្រចាំខែដល់អាជ្ញាធរសង្កាត់ ឲ្យលើកឡើងពី​របាយការណ៍ចំពោះទីតាំង Net24H។ តែរហូតមកដល់ពេលនេះចំនួនទីតាំងណេតនៅមិនទាន់ដឹងចំនួននៅឡើយ ដោយនិយាយក្នុងមូលហេតុថា ម្ចាស់ទីតាំងណេតមិនសហការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor