Sponsor
អាម៉ាប៉ាប៉ាញ៉ូស

វៀតណាម៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន VN Express នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា អនុប្រធានសង្កាត់ទី១ នៃទីក្រុងហូជី មិញ លោក ដៀន ង៉ុកហាយ បានដាក់លិខិតលាលែងពីតំណែងនៅថ្ងៃចន្ទកន្លងទៅ បន្ទាប់ពីលោក មិនបានបំពេញតាមការសន្យារបស់ខ្លួន រឿងការរំដោះចិញ្ចើមផ្លូវ ក្នុងទីក្រុងហូជីមិញ មិនបានសម្រេច ដោយលោកបានលើកឡើងថា «ខ្ញុំបរាជ័យក្នុងការរក្សាការសន្យា របស់ខ្ញុំទៅកាន់សាធារណជនហើយ» ។

សូមជម្រាបជូនថា លោក ហាយ ដែលត្រូវបានតែងតាំងជាអ្នកទទួលខុសត្រូវ និងបានចាប់ផ្តើមយុទ្ធនាការរំដោះចិញ្ចើមផ្លូវនៅដើមឆ្នាំ ២០១៧ ដោយសន្យាថា ៖

នឹងប្តូរក្រុងហូជីមិញទៅជា «ទីក្រុងដូចសិង្ហបុរី» និងលោកបាននិយាយថា ៖

«ខ្ញុំនឹងចូលនិវត្តន៍ ប្រសិនបើវាបរាជ័យ» ។

ទាក់ទងនឹងយុទ្ធនាការនេះ លោក ហាយ បានរៀបរាប់នៅក្នុងលិខិតរបស់គាត់ថា ក្នុងអំឡុងពេលយុទ្ធនាការនេះ ក៏ទទួលបានការគាំទ្រពីសាធារណជនផងដែរ លើកលែងតែអ្នកលក់ដូរតាមចិញ្ចើមថ្នល់ ដែលពួកគេបានស្រែកយំបន្ទាប់ពីប៉ូលិសបានរឹបអូសម្ហូបអាហារលក់ដូររបស់ពួកគេ ហើយក៍មានប៉ះទង្គិចជាមួយអាជីវកម្មខ្លះផងដែរ ដែលមានទឹកប្រាក់រាប់លានដុល្លារ និងដោយមានមន្រ្តីមួយចំនួនធំ គាំទ្រអាជីវកម្មនោះទៀតផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor