Sponsor
ពិសី

បុរសជំទង់ម្នាក់បានដាក់ពាក្យចូលធ្វើការនៅ ហាងរិទ្ធី 999 ត្រពាំងថ្លឹង ដោយម្ចាស់ហាងមានផ្ដល់ជាកន្លែងស្នាក់នៅជូនផងដែរ ប៉ុន្តែបែរជាបែកគំនិត ឆ្លៀតឱកាសក៍លួចម៉ូតូម្ចាស់ហាងទៅបាត់ដោយតែម្ដង។

បើតាមម្ចាស់ហាងប្រាប់ថា ជនសង្ស័យខាងលើទើបតែធ្វើការបានប្រមាណ ៦ថ្ងៃប៉ុណ្ណោះ រហូតមកដល់ថ្ងៃទី១៤ មករា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល ជនសង្ស័យខាងលើបានអង្គុយញ៉ាំបាយនៅលើតុមួយ ដែលមានសោរម៉ូតូ ម្ចាស់ហាង ឃើញឱកាសល្អ ក៍បានយកសោរនោះទុក លុះវេលាម៉ោង ៣ និង៣០នាទី ឃើញឱកាសល្អ ក៍ធ្វើសកម្មភាពលួចម៉ូតូ Honda Dream ស៊ែរីឆ្នាំ 2016 ផ្លាកលេខ ភ្នំពេញ 1FX-2966 :(វីដេអូតាមកាម៉េរាសុវត្ថិភាព) ទៅបាត់តែម្ដង។

ម្ចាស់ហាងបានបន្តថា សៀវភៅគ្រួសារដែលជនសង្ស័យខាងលើ យកមកដាក់ពាក្យធ្វើការ គឺមិនមែនរបស់ខ្លួនទេ ម្ចាស់ហាងក៍បានទៅរកវាតាមសៀវភៅគ្រួសារ ប៉ុន្តែអាជ្ញាធរប្រាប់ថាវាទើបតែលួចម៉ូតូគេប្រហែលកន្លះខែមុនដែរ។

សូមបងប្អូនប្រុងប្រយ័ត្នផងចំពោះជនសង្ស័យខាងលើ។

CV ដែលជនសង្ស័យដាក់ពាក្យធ្វើការ

សូមទស្សនាវីដេអូ៖

នេះជាបណ្ណកម្មសិទ្ធិម្ចាស់ម៉ូតូ

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor