Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិបរទេសម្នាក់ មិនដឹងមានវិបត្តអ្វីទេ បានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី៣ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦៖៣០នាទី ព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ២៦ ជាន់ទី៣ ក្រុម៤៤ ភូមិ៤ នៅតាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គ្រីស ភេទប្រុស ជនជាតិអាល្លឺម៉ង់ អាយុប្រហែល២៦ទៅ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។

ប្រជាពលរដ្ឋនៅន្លែងកើតហេតុ បានឲ្យដឹងថា កាលពីម្សិលមិញ ជនរងគ្រោះបានប៉ុនប៉ងលោតសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែដោយប្រជាពលរដ្ឋឃើញទាន់ ក៏នាំគ្នាឃាត់កុំឲ្យលោត។ រហូតមកដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានឡើងបន្ទប់ជួលជាន់ទី៣ របស់ខ្លួន ដែលទើបតែជួលបានមួយថ្ងៃ ហើយលោតពីលើអគារម្តងទៀត បានស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច្ចយ យកទៅតម្កល់ទុកនៅមន្ទីពេទ្យរុស្ស៊ី ដើម្បីរង់ចាំសាច់ញាតិ និងស្ថានទូតសាម៉ី មកទទួល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor