
ភ្នំពេញៈ បុរសម្នាក់ បើករថយន្តម៉ាក Highlander មួយគ្រឿង ដែលជារថយន្តតាក់ស៊ី Black & White បានបុកជាមួយម៉ូតូនៅមុខសណ្ឋាគារវ៉ាស៊ីនតោន ហើយព្យាយាមបើករត់គេច តែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យភ្នាក់ងារ CAM POST ដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូហុងដា សេ១២៥ មួយគ្រឿង បើកបរដោយបុរសម្នាក់ ស្រាប់តែមានរថយន្តតាក់ស៊ីម៉ែត្រ Black & White មួយគ្រឿង ម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-4992 បើកបរដោយបុរសម្នាក់ បុកពីក្រោយម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យហើយរថយន្តក៏ព្យាយាមបើករថយន្តមកដល់ផ្លូវR6 ត្រូវបានរថយន្ត២គ្រឿងដេញកាក់ជាប់ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕


