Sponsor
រិទ្ធី

កញ្ញា យុង ខេមរា ដែលមហាជនស្គាល់ថា ជាអ្នកសារព័ត៌មានប្រចាំទូរទស្សន៍ និងវិទ្យុអប្សរា ជាអ្នកគាំទ្ររាជរដ្ឋាភិបាល ហើយជាអ្នកដែលរិះគន់គណបក្សប្រឆាំងមិនសំចៃមាត់នោះ ជាពិសេសថ្នាក់ដឹកនាំកំពូលរបស់បក្សនេះដូចជា លោក កឹម សុខា និងលោក សម រង្ស៊ី។

ក្រៅពីអាជីពជាអ្នកសារព័ត៌មាន កញ្ញា យុង ខេមរា ជាវរសេនីយ៍ទោ នាយសេនាធិការ និងជានាយការិយាល័យទី៥ នៃកងពលតូចលេខ៧០។ តួនាទីនេះ ប្រហែលជាមានពលរដ្ឋតិចតួចណាស់បានដឹង ប៉ុន្តែព័ត៌មាននេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅពេលកញ្ញាបង្ហាញខ្លួននៅក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់យោធិន ក្រោមប្រធានបទ "គ្មានយោធិនរបួស ពិការ ឬស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍" កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីបញ្ជាការកងពលតូចលេខ៧០។ ថ្លែងក្នុងពិធីនោះ កញ្ញាលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភលើសពីការស្មាន ហើយវាជាឃាតករលាក់មុខតាមដងផ្លូវ ដោយមិនប្រកាន់ឋានៈ បុណ្យស័ក្តិ​ នោះឡើយ គឺឱ្យតែធ្វេសប្រហែស គឺជួបគ្រោះថ្នាក់តែម្តងុំ

សូមរំលឹកថា កាលពីឆ្នាំ២០១៦ កញ្ញា យុង ខេមរា បានរួមដំណើជាមួយលោក ហ៊ុន ម៉ាណែត ទៅប្រទេសអូស្ត្រាលី ដែល​នៅទីនោះ ពលរដ្ឋខ្មែរមួយចំនួនបានធ្វើបាតុកម្មប្រឆាំងនឹងដំណើទស្សនៈកិច្ច ដែលធ្វើ​ស្រប​ពេល​នឹង​បុណ្យ១០០ថ្ងៃ លោកបណ្ឌិត កែម ឡី។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor