Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីយប់មិញនេះ ការប្រកួតកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol របស់ទូរទស្សន៍ហង្សមាស បានឆ្លងដល់វគ្គសំខាន់ ដោយជ្រើសតែបេក្ខជនណាមានសមត្ថភាពចេះបទ​បែនតាមកាលៈទេសៈរហូត ត្រូវបង្ខំឲ្យ​អ្នកប្រឡងខំឲ្យ​អស់ពីសមត្ថភាពឆ្ពោះទៅកាន់វគ្គផ្សាយផ្ទាល់ ដែលជាឱកាសមាសសម្រាប់អ្នកចូលរួមប្រាថ្នាគ្រប់គ្នា។

ក្រោយប្រឡងចម្រៀងមួយបទជាភាសាអង់គ្លេសញាក់កន្ត្រាក់អារម្មណ៍ សោភា ទេពី ត្រូវបានរៀបចំខ្លួនមកស្តាប់លទ្ធផល ដែលខ្លួនធ្វើ​បានកម្រិតប៉ុណ្ណា នៅពេលសម្តែងចំពោះមុខមហាជន។ ជាការសម្គាល់ សោភា ទេពី ដែលមហាជនកត់សម្គាល់ថា ជាអ្នកខ្លាំងដែរនោះ ពេលច្រៀងវិញ្ញាសាញាក់ គឺរាំម៉ាអេមលោតហក់តែម្តង ឯការស្លៀកពាក់វិញទាក់ទាញសមចិត្តអ្នកមើល ហើយទាញភ្នែកគណៈកម្មការតាមសម្គាល់រហូតគ្រូជំនាញទាំង៤រូបខ្លះទប់ខ្លួនមិនជាប់រាំតាមក៏មាន។

ពាណិជ្ជកម្ម

ក្នុងជំនួបទទួលលទ្ធផលពីគណៈកម្មការទាំង៤ សោភា ទេពី កាន់តែភ័យស្លន់ស្លោតែម្តងក្រោយពេលដៃគូម្នាក់ទៀតគណៈកម្មការរិះគន់កែលម្អ ហើយចុងក្រោយសម្រេចមិនអាចទៅវគ្គបន្តបាន។ នៅសល់តែនាងម្នាក់ឯង ស្រាប់តែគ្រូជំនាញបបួលគ្នារិះគន់ចំណុចខ្វះខាតទឹកមុខម្នាក់ៗមាំហើយថា នាងរាំល្អតែជ្រុលភ្លេច ច្រៀង​ឲ្យ​បានពិរោះ ថ្ងៃក្រោយកែ ចំណែកការស្លៀកពាក់សមរូបរាងស្អាត និងក្លាហានស្តាយតែម្យ៉ាង គឺច្រៀងរាំហួសពេក។ ម្ល៉ោះហើយ ទេពី ដឹងច្បាស់ថា ច្បាស់ជាមិនអាចទៅវគ្គថ្មីទេ បើមេប្រយោគថា ខ្លាំងបែបនេះតែចុងក្រោយសម្រេចយកនាងទៅវគ្គបន្តធ្វើឲ្យ​ សោភា ទេពី រំភើបចង់ហោះទាំងស្មានមិនដល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor