
ថ្ងៃនេះ កញ្ញា ធី សុវណ្ណថា បានសរសេរក្នុងហ្វេសប៊ុកថា ថ្ងៃនេះ Suwanna Gauntlett  នាយកប្រតិបត្តិ នៃអង្គការ Wildlife Alliance បានទទួលស្គាល់កំហុស និងសុំទោសនាងខ្ញុំ នាងខ្ញុំក៏បានសុំទោសគាត់ វិញផងដែរ ដែលខ្ញុំបានផ្សាយប៉ះពាល់ កិត្តិយសគាត់ ។
ខ្ញុំយល់ព្រមអធ្យាស្រ័យជូនគាត់ បញ្ចប់ជម្លោះ អធិបតីភាពលោក ជំទាវអភិបាលខេត្ត មិថុនា ភូថង Miss. Suwanna Gauntlett រំភើបស្រក់ទឹកភ្នែក ខ្ញុំក៏មានអារម្មណ៍ ក្តុកក្តួលដែរ...> 😭
សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា រងទទួលការ រើសអើង និងការប្រមាថដ៏ធ្ងន់ធ្ងរ ពីលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិ នៃអង្គការ Wildlife Alliance បានបដិសេធវត្តមានរបស់កញ្ញា ក្នុងការបោះជុំរុំ នៅតំបន់អារ៉ែង ថ្ងៃទី២៦ ខែមករានេះ ដោយនាង បានទទួលការអនុញ្ញាត ពីលោកជំទាវ អភិបាលខេត្តកោះកុង មិថុនា ភូថង រួចរាល់ហើយ។


