
១៤កុម្ភៈ ទិវារនៃក្ដីស្រលាញ់ ដែលរៀបនឹងឈានចូលមកដល់នាប៉ុន្មានម៉ោងទៀតនេះ ដែលជាពេលវេលាមួយ នៃការរំលឹកឡើងវិញ ដែលមានជារៀងរាល់ឆ្នាំ សម្រាប់មនុស្សនៅលើសកលលោក ចែករំលែកក្តីស្រលាញ់ពិតចេញពីទឹកចិត្តដ៏ល្អស្មោះសរ ដូចជាផ្កា ឬវត្ថុអនុស្សាវរីយ៍ ចំពោះមនុស្សនៅជុំវិញខ្លួន រួមមាន គ្រួសារ យាយតា ឪពុកម្តាយ បងប្អូន គ្រូ មិត្តភក្កិ ហើយក៏ពេលវេលាសម្រាប់ចែករំលែកក្តីស្រលាញ់ចំពោះមនុស្សដែលរស់នៅក្នុងសង្គមតែមួយ ដូចជា ជនពិការ មនុស្សក្រីក្រ ជាដើម….តែទង្វើទាំងអស់នេះ មិនមែនមានតែថ្ងៃហ្នឹងទេ។
ជាមួយនឹងគ្នានេះដែរ មានរឿងរ៉ាវប្លែកៗ ដែលយុវវ័យយកមកធ្វើការលើកឡើង ជាក់ស្ដែងដូចវីដេអូនេះអ៊ីចឹង ជាមួយចំណងជើងថា៖ «សង្សារសុំបែកមុនថ្ងៃ 14 កុម្ភៈ» បងប្អូនប្រិយមិត្តប្រាកដជាទប់សំណើចមិនបានពេលបានទស្សនាវីដេអូនេះ៖

