
កណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកមួយ កើតឡើង រវាងរថយន្ត និង ម៉ូតូសណ្ដោងរឺម៉កដឹកគោ និងម៉ូតូបង្កធ្វើឲ្យ រងរបួស ២ នាក់ ធ្ងន់ ១ នាក់ ស្រី ស្រាល ១ នាក់ប្រុស និងរបួស សត្វគោ ២ ក្បាល ខូចខាតរថយន្ដធ្ងន់ ១ គ្រឿង ម៉ូតូ ខូចស្រាល ២ គ្រឿង កាលពីថ្ងៃអាទិត្យ ១១ កើតខែផល្គុន ឆ្នាំ រកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៥ ខែ កុម្ភះ គ.ស ២០១៨ វេលាម៉ោង១១ នៅលើផ្លូវជាតិលេខ ២១ ចំណុចលើស្ពាន ព្រែកងួន ( 72 ) ស្ថិតនៅក្នុងភូមិ កប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះបើកម៉ូតូសណ្ដោងរឺុម៉ក ឈ្នោះស៊្រាន សារ៉ុម ភេទប្រុស អាយុ ៣៧ឆ្មាំ មុខរបរ បើកបរម៉ូតូសណ្ដោងរឺុម៉កមានទីលំនៅភូមិព្រែកតា ឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុគីវីវ៉ាសេ១១០ ពណ៍ខ្មៅ ស្លាកលេខ កណ្ដាល 1B-7045មានកញ្ចក់ ពាក់មួក បើកបរមានទិសដៅ ពីជើង ទៅ ត្បូង ( តាខ្មៅ.ជ្រៃធំ ) រងរបួស ស្រាល និងរបួសសត្វ គោ ធ្ងន់ ២ ក្បាល បានប៉ះជាមួយ រថយន្ដ រថយន្តម៉ាក ហុីណូ ពណ៍ស+ខៀវពាក់ស្លាកលេខ ភ្នំពេញ 3B-7106 បើកបរមានទិសដៅពី ត្បូង ទៅ ជើង( ជ្រៃធំ.តាខ្មៅ )
អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ និង មានម៉ូតូមួយគ្រឿងទៀត ម៉ាក ស៊ុយហ្ស៊ុយគី វីវ៉ា សេ ១១០ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ 1C-7382 មានកញ្ចក់ អត់មួក បើកពីក្រោយម៉ូតូសណ្ដោងរឺុម៉ក អ្នកបើកបរឈ្មោះ មាង សៀកយូ ភេទស្រី អាយុ ២១ឆ្នាំមុខរបរ លក់ដូរ មានទីលំនៅភូមិកោះទៀវ.ក. ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល រងរបួសធ្ងន់ បាក់ដៃ ស្ដាំ និងមានឌុបអ្នករួមដំណើរ ២ នាក់ ៖
១-ឈ្មោះ ហុង សៀកមុី ភេទស្រី អាយុ ១៧ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិ ឃុំ ជាមួយគ្នា រងរបួសស្រាល
២-ឈ្មោះ ភាព.ចារី ភេទស្រី អាយុ ២ឆ្នាំ ត្រូវជាប្អូនជីដូនមួយ អ្នកបើកបរ មានទីលំភូមិ ឃុំ ជាមួយគ្នា អត់របួស។
ករណីនេះ បង្កឡើងដោយ អ្នកបើកបររថយន្ត បើកបរមិនគោរពសិទ្ធិអាទិភាព ពេលជិតមកដល់ស្ពាន មិនបន្ថយល្បឿង ទុកឲ្យម៉ូតូ សណ្ដោងរឺុម៉ក ឆ្លងផុតស្ពាន សិន ។
ករណីនេះកម្លាំងជំនាញ និង កំលាំងប៉ុស្ដិ បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាសវែង រួចជួយសំរួលចរាចរណ៍ ឯមធ្យោបាយ ពាក់ពន្ធ័ យកមករក្សាទុកនៅអធិការដ្ឋាន ចំណែក ខូចធ្ងន់កំពុងរកមធ្យោបាយ យកចេញពីលើស្ពាន ។




