Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រឿងដ៏គួរឲ្យក្តៅក្រហាយមួយ បានកើតឡើងទាំងព្រឹកព្រលឹម ចំពោះតារាសម្តែង កញ្ញា សូ ដានីតា ក្រោយពេលដែលអ្នកនាងបានធ្វើការទំនាក់ទំនងនិយាយជាមួយនឹងបុគ្គលិកផ្នែកព័ត៌មានរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ អំពីបញ្ហាកាត់ផ្តាច់ទឹកផ្ទះរបស់នាង ខណៈពេលមិនទាន់ផុតកំនត់ថ្ងៃត្រូវបង់។

ហើយអ្វីដែលធ្វើឲ្យកញ្ញា កញ្ញា សូ ដានីតា ខឹងសម្បារនោះគឺ របៀបរបបនៃការនិយាយស្តីរបស់ បុគ្គលិកផ្នែកព័ត៌មានរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញម្នាក់នេះ គឺគ្មានក្រមសិលធម៌ និយាយមិនដឹងក្បាលដឹងកន្ទុយទេ គ្មានការគោរពរវាងមនុស្សនិងមនុស្សសោះ។

នេះបើយោងតាមការបង្ហោះសារ របស់  កញ្ញា សូ ដានីតា ដែលរៀបរាប់ដំនើររឿងយ៉ាងដូច្នេះថា:

ព្រលឹមឡើងឆេះដុំតាំងព្រឹក តេទៅសាកសួរខាងទឹកនិយាយត្រឹមត្រូវសោះ . ជំរាបសួរពូ ផ្ទះខ្ញុំមិនទាន់ដល់ថ្ងៃបង់ទឹកទេហើយក៏ផ្តាច់ទៅ ? តបមកវិញ និយាយមិនដឹងក្បាលកន្ទុយ (ហើយសំដីដូចអាចម៍) បើសួរនាំមិនបានប៉ាកាច់ដាក់លេខទូរសព្ទ័ធ្វើស្អី ? សូមជួយសែ៍កអោយពួកអ្នកធ្វើរការខាងរដ្ធាករទឹក១ចំនួន សំដីអន់ៗ នឹងឃើញផង ក្រែងកែរខ្លះ ព្រោះសំដីបែបនេះចុឹង គឺប៉ះរាស្រ្តដូចខ្ញុំមិនអីទេ ប្រយត្ន័ប៉ះចំផ្ទះគេខ្សែរធំដែរ គេទៅជួសជុលមាត់ឆ្កែរ , ហើយសូមកែរមាត់អោយមានសណ្តាប់ឆ្នាប់ផង ព្រោះត្រឹមការងារខាងលើកទូរសព្ទ័រដ្ធារកទឹក វាគ្មានស្អីគួរអោយអសារ្យនោះទេ , ( ការងារស្អីក៏ដោយក៏មានតម្លៃទាំងអស់ តែ មាត់និយាយសំដីថោក រឹតកាន់តែអោយបន្ថោកដល់ការងារនោះបន្ថែមទៀត )”។

តើបងប្អូនធ្លាប់ជួបបែបនេះដូច កញ្ញា សូ ដានីតា ទេ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor