
ប្រទេសថៃៈ ឧត្តមសេនីយ៍ ស៊ូ រ៉ាតឃុនផ្វាន់ អនុប្រធានបញ្ជាការរង នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រកាសអំពីលទ្ធផលនៃការស្វែងរក និងឡោមព័ទ្ធចាប់ខ្លួនជនអន្តោប្រវេសន៍ចូលទៅទឹកដីថៃខុសច្បាប់។
មន្ត្រីខាងលើបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចថៃ បានចុះស្វែងរក និងឡោមព័ទ្ធកន្លែងទេសចរណ៍ចំនួន១១០ទីតាំង នៅទូទាំងប្រទេសថៃ ដើម្បីត្រួតពិនិត្យជនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងនោះរួមមាន អគារ Sukhumvit 23 (Soi Cowboy) និងផ្លូវ Asoke Montri ជាដើម។
ប្រភពបានបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ដែលខ្លះមកពីប្រទេសអ៊ូហ្គង់ដា, ស៊ូដង់, ឥណ្ឌា និងកម្ពុជា សរុប៧៥នាក់ បញ្ជូនត្រឡប់ទៅប្រទេសពួកគេវិញ ហើយជនអន្តោប្រវេសន៍ទាំងអស់នេះ សមត្ថកិច្ចថៃបានកត់ចូលក្នុងបញ្ជីខ្មៅទាំងអស់ផងដែរ៕


