Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ស្ត្រីម្នាក់ ត្រូវបានជនល្មើ​សរំលោភ រួចសម្លាប់ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្បាលកាឡង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។

ស្ត្រីរងគ្រោះឈ្មោះ ហ៊ន ណាវី អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែក ជនល្មើស​ ក្រោយធ្វើសកម្មភាព​ បានរត់គេចខ្លួនបាត់ ខណៈ​ដែល​សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោស។

បើតាមសន្និដ្ឋានរបស់សមត្ថកិច្ចជំហានតំបូង​ បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានប្តី និងកូន មុនពេលកើតហេតុមានការឈ្លោះប្រកែកគ្នា ក្រោយមកឃើញស្រ្តីរងគ្រោះស្លាប់ ​ដោយ​រាងកាយ អាក្រាតតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor