Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កូនប្រុសសង្ហាៗរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្តិ បានប្រកាសជាផ្លូវការចូលក្នុងផលិតកម្មរស្មីហង្សមាស កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។ បន្ទាប់មក កូនប្រុស របស់លោក ព្រាប សុវត្តិ ក៏ចាប់ផ្តើមមានទីផ្សារខ្ពស់ក្នុងវិស័យសិិល្បះ ហើយកាន់តែភាពមមាញឹកខ្លាំងឡើងៗដូចតារារៀមច្បងមួយចំនួនក្នុងផលិតកម្មរស្មីហង្សមាសផងដែរ។

ដោយមានការយកចិត្តទុកដាក់ពីឪពុកម្តាយផង មានដុងជាអ្នកសិល្បះ រួមផ្សំនឹងសម្ថភាពខ្ពស់ទៀត កូនប្រុសរបស់លោក ព្រាប សុវត្តិ ដូចជា សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនា អាចទាញយកប្រជាប្រិយភាពបានជាច្រើនក្នុងរយៈពេលដ៏ខ្លី។​

ជាក់ស្ថែង នៅក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ទី១៤ ខែកុម្ភះ ឆ្នាំ២០១៨ លោក សុវត្ថិ មុនីវណ្ណ និង លោក សុវត្ថិ មុនីនា និងចូលរួមការប្រគុំតន្ត្រីមួយក្នុងថ្ងៃដ៏ពិសេសនេះ។ ក្នុងនោះ លោក សុវត្ថិ មុនីវណ្ណ និង លោក សុវត្ថិ មុនីនា ក៏បានថតវីដេអូពាណិជ្ជកម្មដើម្បីជូនព័ត៌មានអំពីការប្រគុំតន្ត្រីមួយនេះផងដែរ។

បើក្រឡេកមកមើលវីដេអូក្រៅឆាក ក្នុងការថតវីដែអូពាណិជ្ជកម្មផ្សព្វផ្សាយពីការប្រគុំតន្ត្រីនេះវិញ យើងនឹងឃើញវត្ថមានរបស់លោក ព្រាប សុវត្តិ និងប្រពន្ធ កំពុងតែមើលការខុសត្រូវអោយកូនៗទាំងពីរយ៉ាងយកចិត្តទុកដាក់បំផុត ព្រមទាំងជួយកែលំអចំនុចខុសឆ្គងខ្វះខាតរបស់កូនៗទៀតផង។ មើលវីដេអូខាងក្រោម:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor