Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រហែលជាប្រិយមិត្តបានជ្រាបហើយ ទាក់ទងនឹងការចាប់ខ្លួន លោក ប៊ុត សីហា ដែលជាតារាចម្រៀង និងជាអតីតម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ នៅវេលាម៉ោងប្រមាណ ៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយព័ត៌មាននេះបានចុះផ្សាយ ធ្វើឲ្យមហាជនជាច្រើនមានការសោកស្ដាយយ៉ាងខ្លះចំពោះរូបលោក ដែលនាមជាតារាចម្រៀងមួយរូប ក៍ជាគំរូសម្រាប់មហាជនទូទៅបែរជាមកធ្វើរឿងដែលសង្គមស្អប់ខ្ពើមបែបនេះ។

ប៉ុន្តែបើងាកមកខាងគ្រួសារ លោក ប៊ុត សីហា វិញ ​​អ្នកនាង ឃុន ស្រីនាង ​​​​​ត្រូវជាភរិយា បាន​បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ៖

កាលពីល្ងាចមិញ (ថ្ងៃទី២១)​ម៉ោង​៥ និង​​៣០នាទី​ លោក ​ប៊ុត សីហា ពិតជាត្រូវបានចាប់ខ្លួន​នៅ​ម្ដុំ​សាលា​​បឋមសិក្សា​ពង​ទឹក ​ក្នុងខណ្ឌដង្កោមែន ពីបទ​ាក់ព័ន្ធនឹង​គ្រឿងញៀន ប៉ុន្តែលោកត្រូវបាន​ដោះ​លែង​វិញនាពេលបន្ទាប់នៅ​វេលាម៉ោង​ប្រមាណជា​ជិត​១២​យប់ ថ្ងៃទី​២១ កុម្ភៈនោះវិញ ​ក្រោយពី​ខាង​សមត្ថកិច្ច​ស្រាវ​ជ្រាវឃើញថានោះជាការ​យល់ច្រលំ។

​តែអ្នកនាង​បានសារភាព​ថា​​ដោយសារតែលោក​​ (ប៊ុត សីហា)បម្រើ​ការ​ឲ្យ​េ​ម្នាក់​ដែល​ពាក់ព័ន្ធនឹង​ករណីនេះ ទើបមានការ​សង្ស័យហើយឈាន​ដល់​ការ​ចាប់ខ្លួន​ដើម្បីយកទៅ​សាកសួរតែម្ដង ហើយខាង​មន្ត្រី​សមត្ថកិច្ច​នៅខណ្ឌ​ដង្កោ​មានបំណង​ចង់​កែព័ត៌មាន​ផងដែរ ​ប៉ុន្តែ​ព័ត៌មាន​បាន​ចេញទៅ​លឿន​រួច​បាត់​ទៅ​ហើយ។

យ៉ាងណាមិញ​ខាងភរិយារបស់លោកហាក់​មិនភ្ញាក់​ផ្អើល​នឹង​ដំណឹង​​ដែលធ្វើ​ឲ្យស្វាមី​របស់ខ្លួន​រងការ​អាម៉ាស់នោះទេ ​ដោយ​អ្នក​នាង​យល់ថា​ក្នុងពេលដ៏ខ្លី​អ្វីៗ​​នឹងត្រូវ​ស្ងប់ស្ងាត់ ទៅវិញ ហើយអ្នកនាងបានបន្តថា អ្នកនាង រួមរស់ជាមួយប៊ុត សីហា ៤ឆ្នាំ និងមានកូនមួយទៀត មិនដែលដឹង ថារូបលោក ពាក់ព័ន្ធ ឬជក់គ្រឿងញៀនអ្វីនោះទេ។។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor