Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើដោយមន្ត្រីយោធាជាន់ខ្ពស់ ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូប កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ បានអញ្ជើញចេញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារ នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រចាំឆ្នាំ២០១៧ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៩ ទីក្រុងកឺនថឺរ កងទ័ពប្រជាជនវៀតណាម។

ពេលអញ្ជើញដល់ទីក្រុងកឺនថឺរ សាធារណរដ្ឋសង្គមនិយមវៀតណាម នាយឧត្តមសេនីយ៍ មាស សុភា រួមនឹងសមាជិកប្រតិភូ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលេខាបក្សទីក្រុងកឺនថឺរ និងគណៈបញ្ជាការយោធាទីក្រុងកឺនធឺរ ដែលក្នុងជំនួបនោះ ភាគីទាំងពីរ បានអបអសាទរចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការ នៃការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាពដ៏ល្អរវាងកងទ័ពទាំង២ កម្ពុជា-វៀតណាម ពិសេសលើកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ និងសុវត្ថិភាពតាមខ្សបន្ទាត់ព្រំដែនបានយ៉ាងល្អ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor