Sponsor
រិទ្ធី

រាជធានីភ្នំពេញ​ ថ្ងៃទី៥​ ខែកុម្ភះ​ ឆ្នាំ២០១៨​ ឯកឧត្តម​ ​កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ថ្លែងបើក​ និងដឹកនាំអង្គសន្និបាតការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ ​លើកទិសដៅការងារ​ឆ្នាំ២០១៨​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ឆ្នាំ២០១៧​។

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនបញ្ជាក់​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ ៨១៧៣​ ករណី​ ដោយ​កើនឡើង​ ៣៩២៧​ ស្មើនឹង​ ៩២.៤៨%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ មាន​ ៤២៤៦​ ករណី​។ ​ប៉ុន្តែ​របាយការណ៍​នេះ​ អ្នក​ប្រើប្រាស់​គ្រឿង​ ញៀន​ថយ​ចុះ​ជាង​ ១២.៩​% ​ស្មើនឹង​១ ៤៣៥៣​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១​៦​មាន​ចំនួន​ ២០ ៦២១​ នាក់​។

​របាយការណ៍​បន្ថែម​ថា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​៨៩​% ​មាន​អាយុ​ចាប់ពី​១៨​-​៣៥​ឆ្នាំ​។ ​ក្នុង​នោះ​សិស្ស​និស្សិត​ប្រើប្រាស់​គ្រឿងញៀន​៩​%​ កម្មករ​ និង​ពលករ​ប្រមាណ​៣៣​% ​និង​ក្រុម​មនុស្ស​គ្មាន​ការងារ​ពិតប្រាកដ​មាន​រហូត​ដល់​៣៨%​។​

​លោក​ កែ​ គឹ​ម​យ៉ា​ន​ ​បាន​ថ្លែង​ ថា​សកម្មភាព​ ចរាចរ​គ្រឿងញៀន​ខុសច្បាប់​កើត​មាននៅ​តាម​បណ្តា​ខេត្ត​ភាគ​ឥ​សាន​និង​ភាគ​កើត​ប្រទេស​គឺ​ព្រំដែន​ជាប់​ប្រទេស​ឡាវ​ វៀតណាម​ និង​ប្រទេស​ថៃ​។​ ​លោក​ ​បន្ថែម​ថា​ឧក្រិដ្ឋជន​គ្រឿងញៀន​អន្តរជាតិ​បាន​ព្យាយាម​ប៉ុនប៉ង​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជា​ប្រទេស​ផលិត​កែ​ច្នៃ​និង​ឆ្លងកាត់​គ្រឿងញៀន​ខុសច្បាប់​ទាំង​តាម​ផ្លូវគោក​ ទឹក​និង​អាកាស​។​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​បាន​បោះទុន​យ៉ាងច្រើន​ទៅ​ឱ្យ​តំបន់ត្រីកោណមាស​ដើម្បី​ផលិត​គ្រឿងញៀន​។
​​លោក​ កែ​ គឹ​ម​យ៉ា​ន​ ថានឹងការ​ទប់ស្កាត់​ ការ​ចរាចរ​គ្រឿងញៀន​ ជួញដូរ​គ្រឿងញៀន​តាម​ច្រកព្រំដែន​ តាម​ច្រករបៀង​នៃ​ប្រទេស​ជិតខាង​ចូល​មក​ប្រទេស​យើង​។​ ជា​ពិសេស​នៅ​ព្រំដែន​ឡាវ​ វិធានការ​ទប់ស្កាត់​កុំ​មាន​អ្នក​ញៀន​ថ្មី​និង​ការ​ពង្រឹង​ព្យាបាល​អ្នក​ញៀន​ដែល​មាន​ស្រាប់​ ពង្រឹង​ការពារ​ព្យាបាល​អ្នក​ញៀន​នៅ​តាម​សហគមន៍​និង​យន្តការ​គ្រប់គ្រង​អ្នក​ញៀន​ដែល​សមាហរណ៍កម្ម​ក្នុង​សហគមន៍​។
​សរុប​ប្រចាំឆ្នាំ​២០១៧ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៧ ៧៩៥​នាក់​ ក្នុង​នោះ​ស្រី​មាន​១ ៥៨៤​នាក់​ កើនឡើង​ ៧ ៣៤៩​នាក់​ ស្មើនឹង​ជាង​៨៤%​ ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ មាន​ចំនួន​៩ ៩៣៣​។​

​អាជ្ញាធរ​រឹបអូស​គ្រឿងញៀន​ចំនួន​ជាង​១៩៦​គីឡូក្រាម​និង​គ្រឿងញៀន​កៃ​ច្នៃ​រួច​១៨០​គីឡូក្រាម​។​កញ្ឆា​ក្រៀម​១១៦​គីឡូក្រាម​និង​កញ្ឆា​ស្រស់​៣០៣​ដើម​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​រឹបអូស​គ្រឿងញៀន​១៧៩​គីឡូក្រាម​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor