
កូឡុំបូៈ ទីភ្នាក់ងារ AFP បានចុះផ្សាយនៅកាលពីយប់ថ្ងៃទី៣ ខែកុម្ភៈថា ប៉ូលិសបាននិយាយថា ព្រះសង្ឃជាន់ខ្ពស់១អង្គបានសុគត កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងមន្ទីរពេទ្យមួយថ្ងៃ បន្ទាប់ពីត្រូវបានសត្វដំរី១ក្បាលវ័ធ នៅឯកុដ្ឋិរបស់ព្រះសង្ឃនោះ ដែលនៅជិតមន្ទីរពេទ្យនៃរដ្ឋធានីប្រទេសស្រីលង្កា។
ព្រះសង្ឃព្រះនាមថា Bellanwila Wimalarathana មានព្រះជន្ម៧៧ព្រះវស្សា ត្រូវបានរុញដោយកម្លាំងដួលទៅនឹងដី ដោយប្រម៉ោយរបស់សត្វដំរី ប៉ុន្តែត្រូវបានហ្មដំរី បានរារាំងនៅពេលដែល មានឈាមហូរនៅលើខ្លួនព្រះសង្ឃអង្គនោះ ។
ព្រះសង្ឃត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែមួយថ្ងៃក្រោយមកក៏បានសុគតទៅ ។ ព្រះសង្ឃអង្គនេះ ព្រះអង្គក៏ជាអនុប្រធានក្រុមប្រឹក្សាមួយរូបនៃសាកលវិទ្យាល័យមួយរបស់រដ្ឋ ហើយជាព្រះសង្ឃដែលមានព្រះនាមល្បីល្បាញមួយអង្គ ត្រូវបានសត្វដំរីនៅក្នុងប្រទេសទ្រង់វាយប្រហាររហូតដល់សុគត ។
សត្វដំរីមួយក្បាលនោះ គឺជាអំណោយថ្វាយដល់ព្រះវិហារ ដោយរដ្ឋាភិបាលនៃប្រទេសភូមា នៅក្នុងពាក់ឆ្នាំ២០១៣ សត្វដំរីនោះមានឈ្មោះថា " Myan Kumara " ៕

