Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ ក្រោយពេលរកបានទីតាំងប្រគំតន្ត្រីដ៏ស្រស់ស្អាតបរិយាកាសល្អ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានសម្រេចបើកការប្រគំតន្ត្រីលក្ខណៈធំជាកាដូឆ្នាំថ្មី ក្រោមវត្តមានកំពូលតារាល្បី ត្រូវចិត្តយុវវ័យជាច្រើនរូប។ ជាក់ស្តែង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ការប្រគំតន្ត្រីទំនើប "ខារ៉ាប៉ាវតន្ត្រី" នាបរិវេណស្ប៉ាកតាវ៉ាន់ឌេន មានការចូលរួមពីតារាចម្រៀង ខេមរៈ សិរីមន្ត មាស សុខសោភា និងតារាល្បីជាច្រើនទៀត។

នេះចាត់ទុកជាឱកាសពិសេស ដែល ខេមរៈ សិរីមន្ត និង មាស សុខសោភា បានបង្កកម្មវិធីឲ្យរឹតតែសប្បាយមួយកម្រិតថែមទៀត ព្រោះជាថ្ងៃដំបូងដែលប៉ុស្តិ៍លេខ៥ ចាប់ផ្ដើមប្រគំតន្ត្រីឡើងវិញ ស្របតាមការចង់បានរបស់អ្នកគាំទ្រ។ "តន្ត្រីខារ៉ាប៉ាវ" មានផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង១រសៀល ហើយទស្សនិកជនអាចចូលរួមទស្សនាផ្ទាល់ដោយសេរី មិនគិតថ្លៃ នៅក្នុងទីតាំងដ៏ទំនើបទាន់សម័យកាលីបតែម្តង។

ពាណិជ្ជកម្ម

តារាចម្រៀងទាំងអស់ បានឡើងឆាកសម្តែង ដោយមានការច្រៀង និងរំលេចក្បាច់រាំយ៉ាងប្លែក ទាក់ទាញអ្នកមកទស្សនាហ៊ោទះដៃតាមចង្វាក់ភ្លេង ជាពិសេសគេឃើញ មាស សុខសោភា គ្រងសំលៀកបំពាក់សិចស៊ីគួរឲ្យស្រឡាញ់តែម្តង។ កាន់តែបន្ថែមការកម្សាន្ត អ្នករៀបចំកម្មវិធីក៏បាននាំតារាថៃ មកបង្ហាញនៅលើឆាកផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor