Sponsor
រិទ្ធី

ក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីចុះសួរសុខទុក្ខមន្ត្រីរាជការផ្ទាល់ដែលបម្រើការងារនៅផ្សារទំនើបអ៊ីអន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថាប្រទេសក្នុងតំបន់អាស៊ានទាំង១០ប្រទេស ប្រហែលមានតែកម្ពុជាទេ ដែលបានដាក់ដំណើរការសេវាកម្មប្តូរ និងពន្យាបណ្ណបើកបរនៅផ្សារទំនើបអ៊ីអន។ ដែលមណ្ឌល​ប្ដូរ និង​ពន្យារ​ប័ណ្ណបើកបរ នៅ​ផ្សា​រទំ​នើ​ប​អ៊ី​អន (AEON) នេះ ​បានធ្វើ​ការចុះបញ្ជី​យានយន្ដ និង​ការធ្វើ​ប័ណ្ណបើកបរ តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដើម្បី​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ មិនឱ្យរាំស្ទះការងារ ឬចំណាយពេលយូរដូចមុន​​។

ការដាក់ឱ្យដំណើការសេវាកម្មតាមអនឡាញ(Online)នេះ គឺ​តម្រូវ​ឲ្យ​ម្ចាស់យានយន្ត​បញ្ជូន​ព័ត៌មានផ្ទាល់ខ្លួន ជាពិសេស​ទិន្នន័យយានយន្ត​តាមរយៈ​ប្រព័ន្ធ Smart Phone និង​តាមរយៈ SMS What  app ឬ​សារអេឡិចត្រូនិក (E-mail)​។ ក្រោយមកម្ចាស់យានយន្តបានបញ្ជូនរួច ទិន្នន័យទាំងនោះមកកាន់ប្រព័ន្ធកុំព្យូទ័រនៅ​ក្រសួងសាធារណការ និងដឹកជញ្ចូន ដោយ​មិនចាំបាច់​អញ្ជើញ​មកដល់​ទីតាំង​នោះទេ ខណៈ​ម្ចាស់​យានយន្ត​ត្រូវការ​ចុះបញ្ជី​យានយន្ត និង​ធ្វើ​ប័ណ្ណបើកបរ​។​ សូមបញ្ជាក់ថា មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON នឹងដំណើរការចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ មក។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រេចបានសមិទ្ធិផលការងាររួមមាន៖ ការដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON Mall ភ្នំពេញ ដោយចំណាយពេលប្រមាណ១៥នាទី ដើម្បីទទួលបានបណ្ណបើកបរ ការបិទផ្លាកសុវត្ថិភាព ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់ ចំនួន៣.៤លានសន្លឹក យុទ្ធនាការចែកមួកសុវត្ថិភាព ការរៀបចំរចនាសម្ព័ន្ធអង្គការលេខរបស់ក្រសួងឡើងវិញដើម្បីបំពេញការងារឱ្យកាន់តែប្រសិទ្ធភាព ការដាក់ឱ្យដំណើរការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ការផ្តល់ប័ណ្ណបើកយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកលើទូរសព្ទ ឆៀកចល័ត និងផ្លាកលេខយានយន្ត ដែលមានQR Codeដើម្បីកាត់បន្ថយក្លែងបន្លំ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor