Sponsor
អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កែម រិទិ្ធសិត ដែលត្រូវជាប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពីការបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា គណបក្ស «កែម ឡី» ដែលជាឈ្មោះរបស់បងប្រុសបង្កើត របស់លោក គោលបំណងយកទស្សនទានល្អៗរបស់លោកបណ្ឌិតទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិមាតុភូមិកម្ពុជា និងដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ហើយជាពិសេសការបង្កើតគណបក្សនេះ ស្របតាមច្បាប់គឺដើម្បីទប់ស្កាត់ដល់ ក្រុមជ្រុលនិយមមួយចំនួនតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយដើម្បីបម្រើមហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ។

ជាចុងក្រោយលោក កែម រិទិ្ធសិត សូមអំពាវនាវដល់បងប្អូនជនរួមជាតិ បងប្អូនដែលជាអ្នកស្រឡាញ់រាប់អានលោកបណ្ឌិត កែម ឡី មេត្តាអញ្ជើញចូលរួមជាមួយ គណបក្ស កែម ឡី ដើម្បីរក្សាកិត្តិនាមរបស់លោកបណ្ឌិត និងបន្តបេសកកម្មឱ្យសម្រេចនូវបំណងប្រាថ្នារបស់លោកបណ្ឌិតនៅថ្ងៃខាងមុខនេះ។

សេចក្ដីប្រកាសព័ត៌មាន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor