Sponsor
រិទ្ធី

កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ កម្លាំង​នគរបាល​បានបញ្ជូនជនសង្ស័យ​២​នាក់​​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ករណី​ជួញដូរ​គ្រឿងញៀន​ខេ​ទឹកកកទម្ងន់​១៧៧.៦៦​ក្រាម​ យ៉ា​ម៉ា​ចំនួន១៥៤​គ្រាប់​។​

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ទី​១- ​ឈ្មោះ​ សូត្រ​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ (​ឈ្មួញ​ជួញ​គ្រឿងញៀន​)​ ទី​២-​ឈ្មោះ​ រ៉ា​ន់​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ (​អ្នក​ចែកចាយ​គ្រឿងញៀន​) ​ជន​ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​ពីរ ​សង្កាត់​​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។​
​ ​
បើតាម​លោក​វរសេនីយ៍ត្រី​ ង៉េ​ង​ សុខ​ជា​ នាយការិយាល័យ​នគ​បាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​កម្លាំង​នគ​រ បាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​ហើយ​មានការ​សម្របសម្រួល​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​
​ហើយ​កម្លាំង​នគ​បាល​បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​មាន​ប្រភេទ​តំ​ហ្វេ​តា​មីន​ខេ​ទឹកកក​ចំនួន​៧៩​កូន​ថង់​ ស្មើ​ទម្ងន់​១៧៧.៦៦​ក្រាម​ យ៉ា​ម៉ា​WY​ចំនួន​១៥៤​គ្រាប់​ស្មើ​១៣.៨៩​ក្រាម​ ជញ្ជីង​ថ្លឹង​១​គ្រឿង​ និង​ឧ​បករ​ប្រើប្រាស់​ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​៤​ដល់​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ប៉ា​លិ​លេ​យ្យ​ពីរ​ សង្កាត់​ ក្រុង​ប៉ោយ​ប៉ែ​ត​។​

​នគរបាលជាតិ៖ តាមការដកស្រង់សម្តីរបស់ លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា​ ដោយ​មានការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​លុប​បំបាត់​គ្រឿងញៀន​អោយ​អស់ហើយ​ដាក់​វិធានការ​ដល់​កម្លាំង​នគ​បាល​ជំនាញ​ខេត្ត​ ស្រុក​/​ក្រុង​ ត្រូវ​តែ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដើម្បី​ការពារ​សន្តិ​សុខភូមិ​.​ឃុំ​ឱ្យមាន​សុវត្ថិភាព​ ហើយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​សហការ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor