Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់បើករថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករះរថយន្តចំនួន៣គ្រឿង បណ្តាលឲ្យធ្លាក់ប្រឡាយគាប់ជាប់បង្គោលស្លាកយីហោខារ៉ាអូខេ រងការខូចខាតអស់មួយដើមទៀត និងបង្កការកកស្ទះចរាចរណ៍ផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃចន្ទ ៥រោច ខែមាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្តុបអូឌឹមកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកកូរ៉េ ដឹកឥដ្ឋ ពណ៌ខៀវ ពាក់ស្លាកលេខ យ.១៥១៤ ភព.៣  បើកបរដោយយុវជនម្នាក់និងមានយុវជនម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុកគូទរថយន្តតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ 5049 ដែលធ្វើដំណើរស្របទិសគ្នាហើយរថយន្តតាកូម៉ាក៏ជ្រុលទៅបុកគូទរថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 2A -9000 បណ្តាលឲ្យរងការខូចខាត ហើយរថយន្តបង្កបានបួងចង្កូតមកផ្នែកខាងស្តាំក៏ជ្រុលបុករថយន្តទូរីស ដឹកអ្នកដំណើរ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AT 8104 ដែលឈប់ដាក់ភ្ញៀវនៅចញ្ចើមផ្លូវរុញផ្ទប់និងបង្គោលស្លាកយីហោខារ៉ាអូខេធ្លាក់ប្រឡាយទឹកស្អុយ សំណាងមិនបង្កឲ្យមានអ្នករងរបួសនោះទេ តែបង្កឲ្យកាកកស្ទះចរាចរណ៍។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅសម្រួលចរាចរណ៍ និងទំនាក់ទំនងជំនាញមកធ្វើការវាស់វែងយករថយន្តទាំង៤គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor