Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ ជនសង្ស័យដែលសម្លាប់បងបង្កើតរបស់ខ្លួននោះ ពេលនេះត្រូវនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនបានហើយ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចធ្វើឡើងនៅរសៀលថ្ងៃអង្គារ ១៣កើត ខែកុម្ភៈ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខណៈដែលរូបគេជិះរថយន្តសាយ៉ុងត្រឡប់ពីភ្នំពេញឆ្ពោះមកខេត្តស្ទឹងត្រែងវិញ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ជនរងគ្រោះដែលត្រូវជាបងប្រុសបង្កើតរបស់ជនសង្ស័យ បានស្លាប់បាត់បង់ជីវិត ក្រោយទាំង២នាក់បងប្អូននេះ បានឈ្លោះប្រកែក និងវាយតប់គ្នា ដោយសារតែជនសង្ស័យខឹងបងប្រុសរបស់ខ្លួនសន្យាជាមួយរូបខ្លួនថា (ពេលឯងជាពីជម្ងឺពេលណា បងនឹងទិញទូរស័ព្ទ និងម៉ូតូឲ្យ)។

ប្រភពបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទូច សារ៉ាត់ អាយុ៣៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ ហើយជនសង្ស័យរូបនេះ គឺជាមនុស្សមានសតិមិនសូវគ្រប់ ជាយូរឆ្នាំមកហើយ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងសួរនាំបន្ថែម នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរៀងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor