Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញ នៅថ្ងៃទី២៧ ខែកុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះខ្លឹមសារនៅលើគណនីហ្វេសប៊ុក របស់លោក ដោយក្នុងន័យឌឺដងចំពោះចំណាត់ការព្រះរាជអាជ្ញា​រង អម​សាលា​ដំបូង​ រាជ​ធានី​ភ្នំពេញ សម្រេច​ឲ្យ​បិទ​ទ្វារ ខារ៉ាអូខេ កូ​ឡូ​សូ (Coloso KTV) ជា​បណ្ដោះអាសន្ន បន្ទាប់ពីបែកធ្លាយវីដេអូអាសអាភាសរបស់ភ្ញៀវ។

ក្នុងន័យនេះ លោកចាត់ទុកថាជារឿង ខឹងគោបែរជាទៅវាយរទេះទៅវិញ។ បើទោះបីខ្លឹមសារទាំងមូលរបស់លោករដ្ឋមន្រ្តី គ្មានឃ្លាណា ឬពាក្យណាបង្ហាញឲ្យចំចំពោះករណីនេះក៏ពិតមែន ប៉ុន្តែគេអាចវាយតម្លៃយ៉ាងច្បាស់ថា លោករដ្ឋមន្រ្តី បានសម្ដៅទៅលើបញ្ហាដ៏កក្រើកមួយនេះ។

ខាងក្រោមនេះជាការលើកឡើងរបស់លោក រដ្ឋមន្ត្រី៖ 

 «សូមទោសជាមុនដែលមាត់ខ្ញុំទទួលទានអំបិល ប្រហុក ហេតុនេះចេះតែរពិសមាត់។ យើងតែងប្រាប់ប្រជាជនថា កុំខឹងគោវាយរទេះ ពោលគឺបុគ្គលម្នាក់ធ្វើខុស តែមកស្អប់រាជរដ្ឋាភិបាលនោះមិនត្រូវទេ។ តែដល់ភ្ញៀវធ្វើខុសនៅក្នុងហាង អ្នកខុសអត់មានទោស តែបិទហាងទាំងមូល។ ដំណឹងមិនយើងប្រាប់រាស្ត្រផ្សឹង តែយើងធ្វើផ្សេង?»។

លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor