Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តារាសម្តែងថៃជើងចាស់ លោក Apassin Reungwoot ត្រូវបានអ្នកនិយមតាមដានរឿងភាគថៃនៅខ្មែរ ស្គាល់ថាជាតារាដែលជំនាញខាងដើរជាតួចិត្តអាក្រក់។ សព្វថ្ងៃ លោក Apassin Reungwoot មានវ័យរាងជ្រេបន្តិចទៅហើយ ប៉ុន្តែលោកមើលទៅនៅតែសង្ហា និងមានរាងកាយមាំមួនមិនចាញ់កម្លោះៗប៉ុន្មានទេ។

ដោយឡែក កាលពីពេលថ្មីៗនេះ លោក Apassin Reungwoot បានធ្វើឲ្យអ្នកនិយមលេងក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញរូបសាក់នៅលើខ្នង ដែលលោក បានបង្ហាញតាមរយៈរូបថតនៅក្នុង អ៊ីស្ត្រាក្រាម របស់លោក។

ហើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងទៅលើសាក់នៅលើខ្នង លោក Apassin Reungwoot  ពីព្រោះតែសាក់នោះមានជារូបនាគរាជធំៗ២ ហើយថែមទាំងមានតួអក្សរខ្មែរចំនួន ៤ ធំៗទៀតផង។ ក្នុងនោះមហាជនខ្មែរជាច្រើនលើកជាសំនួរថា “ហេតុអ្វីមិនប្រើភាសាថៃ បែជាប្រើភាសាខ្មែរទៅវិញ ឬមួយវាមានអត្ថន័យអ្វីម្យ៉ាងលាក់ទុកសម្រាប់របស់លោក”។

ម្យ៉ាងផ្សេងទៀត បើតាមការឲ្យដឹងពីសារព័ត៌មានតារាក្នុងស្រុកថែ លោក Apassin Reungwoot  គឺជាមនុស្សម្នាក់ដែលមានជំនឿខ្លាំងទៅលើមហិទ្ធិឫទ្ធិ ឧទាហរណ៍ដូចជាបារមីរបស់នាគរាជជាដើម ដោយក្នុងនោះ លោក Apassin Reungwoot បានសង់រូបសំណាក់នាគរាជស្ទើតែគ្រប់កន្លែងក្នុងបរិវាណផ្ទះរបស់លោកទៅហើយ។

តោះមកមើលសាក់នៅលើខ្នងរបស់លោក Apassin Reungwoot ដែលមានរូបនាគរាជ និងអក្សរខ្មែរខាងក្រោមនេះ៖

បើតាមការឲ្យដឹងពីបុរសម្នាក់បានឲ្យលើកឡើងថា តាមពិតនោះជា សាក់នៅលើខ្នងរបស់លោក Apassin គឺជាអក្សរបាលីទេ ខ្មែរក៏យកអក្សរមកពីបាលីដែរ អ្នកបួសរៀន ក្នុងសាសនាព្រះពុទ្ធសុទ្ធតែចេះភាសាបាលី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor