Sponsor
រិទ្ធី

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ នៅខេត្តសៀមរាប អង្គរ មានការប្រឡងតន្ត្រីបែបបស្ចឹមប្រទេសជាលក្ខណៈអន្តរជាតិដែលរៀបចំដោយសាលាតន្រ្តី Sronmos Music School ដោយមានការចូលរួមប្រឡងពីបេក្ខជនជាច្រើន ក្នុងនោះក៏មានកូស្រី ពិធីការិនី ស្ថានីយទូរស្សន៍ CTN។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កូនស្រីអ្នកនាង យុគ ចិន្តា ឈ្មោះ អម បានសាងស្នាដៃ និងកេរ្តិ៍ឈ្មោះតាមរយៈការទទួលបានជ័យជម្នះពីកម្មវិធីនេះ។

កម្មវិធីនេះបានរៀបចំធ្វើឡើងនៅឯទឹកដីសៀមរាប ក្រោយពេលបញ្ចប់ការប្រឡង អ្នកនាង បានបង្ហាញពីអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ខណៈដែលកូនស្រីរបស់ខ្លួន មានឱកាសទទួលបានពានមាសពីកម្មវិធី Asia Pacific Arts Festival ។ អ្នកនាងបាននិយាយថាអរគុណ រាល់ការលើកទឹកចិត្តរបស់អ្នកគាំទ្រទាំងអស់គ្នា ឥឡូងនេះក្តីរំពឹងទុកគឺទទួលបានដូចអ្វីដែលចង់បានពិតប្រាកដមែន។

ពិធីការិនីដែលមានសម្រស់ស្រស់ស្អាតនេះ ក៏អរគុណដល់ការខិតខំប្រឹងប្រែងរបស់ថៅកែ អម ដែលមិនធ្វើឱ្យអ្នកនាងខកចិត្ត។ អរគុណថៅកែអម សម្រាប់ការលើកពានមាសនៅក្នុងពេលវេលានេះម្តងទៀត សម្រាប់កិត្តិយសរបស់ក្រុមគ្រួសារ។ ផ្ញើភាពរីករាយនិងស្នាមញញឹមពីខេត្តសៀមរាបជាមួយនឹងពានមាសពីកម្មវិធី Asia Pacific Arts តាមរយៈដំណឹងដ៏គួរឱ្យរំភើបពីសំណាក់ស្រ្តីជាម្តាយអ្នកនាងយុគ ចិន្តា នេះបានធ្វើឱ្យទស្សនិកជនមួយចំនួផ្ញើសារចូលរួមអបអរជាមួយជ័យលាភីដ៏ត្រចេះត្រចង់នេះ ដែរ។

មិនមានការបង្ហាញថាតើម្ចាស់ជ័យលាភីពានមាសរបស់កម្មវិធី Asia Pacific Arts នេះ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះនោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor