ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឲ្យរដ្ឋាភិបាលថៃជួយគំាពារពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃ ខណៈដែលសម្តេចជួបពិភាក្សាការងារជាមួយ លោកសាស្រ្តចារ្យ ផនពេជ្រ វិចិតឆុលឆ័យ (Pornpetch Wichitcholchai) ប្រធានសភានីតិប្បញ្ញត្តិថៃ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរបស់ថៃកន្លងមក ដែលបានបង្កលក្ខណៈងាយស្រួល ទំាងលក្ខខណ្ឌការងារ ក៏ដូចជាកិច្ចការពារ ចំពោះពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ បន្ថែមលើសពីនេះសម្តេចក៏បានជំរុញឲ្យរដ្ឋាភិបាលថៃបន្តពង្រឹងសកម្មភាពបន្តទៅទៀត ព្រោះថា ទំាងនេះគឺជាយុទ្ធសាស្រ្តឈ្នះឈ្នះទំាងអស់គ្នា ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយហេតុថា ប្រទេសថៃ ត្រូវការកម្លំាងពលកម្ម ហើយពលករកម្ពុជា ក៏ត្រូវការប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍន៍ទំាងអស់គ្នា៕


