លោក ស៊ន តារា អតីសាស្ត្រាចារ្យទស្សនវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា៖ ការដោះលែងឬមិនដោះលែង លោកកឹម សុខា មិនអាស្រ័យលើហ៊ុន សែនទេ គឺវាអាស្រ័យលើពលរដ្ឋខ្លាំង ឬខ្សោយ លះបង់ឬបូជាកម្រិតណា។
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ បុរសមុខស្មើ ស៊ន តារា បានសរសេរលើបណ្តាញហ្វេសប៊ុកថា៖ ក្នុងថ្ងៃតែ១ លោកប្រធាន កឹម សុខា ត្រូវឃុំបន្ត ហើយលោកហ៊ុន សែន ព្រមានបាញ់គ្រាប់BM-21 ដាក់លោក សម រង្ស៊ី។ លោកហ៊ុន សែនស្តាប់ទៅដូចជាខ្លាំង គំរាមបាញ់សម្លាប់ កម្ទេចពួកឧទាម និងក្រុមបង្កើតតំបន់អប្បគមន៍ ការពិតគាត់(សម្តេច ហ៊ុន សែន)សប្បាយចិត្តណាស់ បើមានរឿងដូច្នោះ ឬហិង្សាកើតឡើងព្រោះគាត់មានលេសប្រើយោធារក្សាអំណាច ។
លោក បញ្ចប់ដោយឃ្លាថា៖ អ្វីដែល សម រង្ស៊ី ធ្វើគឺអហិង្សាជាសិទ្ធិដូចចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងអង្កការសហប្រជាជាតិ តែលោកហ៊ុន សែនចូលចិត្តលាបពណ៌បំផ្លើសទាញចូលហេតុផល ផ្តាច់ជីវិតជនជាតិឯង មនុស្សស្រែកកាន់តែខ្លាំង ព្រមានកាន់តែខ្លាំងជាសញ្ញាកាន់តែខ្លាច ហេតុនេះយើងមិនត្រូវខ្លាចទេ។ ប្តូរ!


