Sponsor
រិទ្ធី

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជួបជាមួយលោក សយ សុភាព នៅការិយាល័យធ្វើការផ្ទាល់ខ្លួន នៅឯទីស្តីការក្រសួងយុត្តិធម៌ ឆ្លៀតក្នុងឱកាសនោះដែរ លោក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្តែងនូវការប្តេជ្ញាចិត្តរបស់លោក ក្នុងចូលខ្លួនអន្តរាគមន៍ តាមនីតិវិធីច្បាប់ ដើម្បីចូលរួមដោះស្រាយផ្ទះម្តាយមីង លោក សយ សុភាព ដែលរងនូវភាពអយុត្តិធម៌អស់រយៈពេលជិត១០ឆ្នាំ មកហើយ ដោយសារតែការអនុវត្តសាលក្រមស្ថាពរ មិនបានជោគជ័យ។

លោកអង្គ វង្សវឌ្ឍនា ប្រាប់ទៅលោក សយ សុភាពអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា៖ លោកទើបតែបានដឹងអំពីបញ្ហានេះ ហើយថា នឹងចូលរួមអន្តរាគមន៍តាមនីតិវិធីច្បាប់ ហើយសន្យាថា នឹងបិទបញ្ចប់ ក្នុងសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សយ សុភាព ដែលជាពិធីករមានការគាំទ្រទៅរាជរដ្ឋាភិបាល បានសម្ដែងការហួសចិត្ត និងបាត់បង់ទំនុកចិត្ត ខណៈដែលដីរបស់មីងលោកផ្ទាល់ ត្រូវបានគេរំលោភបំពានទោះមានសាលក្រមឈ្នះស្ថាពរពីតុលាការក្ដី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor