Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បើតាមសម្តីលោក មាស​ រិទ្ធី អគ្គនាយករង និងជានាយកនិពន្ធផ្នែកព័ត៌មាន របស់ហង្សមាស បានបញ្ជាក់ប្រាប់ថា ហង្សមាសបានបដិសេធ ដោយមិនទទួលយក លោក ប៊ុត សីហា វិញនោះទេ ហើយចំពោះការមិនទទួលយករូបគេ​នេះ ក៏ព្រោះតែមានបញ្ហាជាច្រើនផ្សេងទៀត ក្រៅពី​រឿងរ៉ាវពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀននេះ​។​

ដោយក្នុងនោះដែរ មានអ្នកទស្សនាបានសួរចោទជាសំណួរថា បើសិនជា លោក ប៊ុត សីហា កែខ្លួន តើហង្សមាសព្រមទទួល យកគេវិញទេ ?

ភ្លាមៗនោះ លោកឬទ្ធី បានថ្លែងថា មិនទេ! ដោយលោកបានពិភាក្សា​ជាមួយអគ្គនាយករួចរាល់ហើយ ក្រុមហ៊ុនមិនសម្រេចយក សីហា វិញនោះទេ បើទោះបីជាកែខ្លួនក៏ដោយ ។​

ជាមួយគ្នានោះទៀតលោក ឬទ្ធី បានបង្ហាញពីរឿងអតីត​តាំង​ពី លោក ប៊ុត សីហា មិន​គោរព​ពេល​វេលា​ក្នុង​ការងារ និង​ធ្លាប់​ធ្វើ​ឲ្យ​ខូច​ការងារ រហូត​ដល់​ក្រុមហ៊ុន​ត្រូវ​ចេញ​លុយ​សង​ដៃគូ​ជំនួញ​ម្ដង​ហើយ​ម្ដង​ទៀត ទើប​ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​ផ្អឹប សីហា ទុក​ចោលសិន និង​ទុក​ឱកាស​ឲ្យ​កែ​ខ្លួន៕

សូមទស្សនាខ្លឹមសារទាំងស្រុងខាងក្រោមនេះ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor