
នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវិទ្យាល័យសន្តិភាព ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីសិស្សានុសិស្សចំនួន៧នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ មិនទាន់ដឹងពីមូលហេតុនៅឡើយទេ ការបញ្ជាក់បឋម បស់លោកគ្រូ អ្នកគ្រូ និងសមត្ថកិច្ច នៅក្នុងខេត្តនេះ។
ខណៈពេលនេះ ក្រុមគ្រូពេទ្យ បានបញ្ជូនសិស្សានុសិស្សទាំង៧រូបនេះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនហើយ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយក្នុងឆ្នាំ២០១៨ នេះ ដែលកើតមានករណីដួលសន្លប់ សិស្សនៅវិទ្យាល័យសន្តិភាព លើកទី១៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ដួលសន្លប់សិស្សចំនួន៧នាក់ លើកទី២៖ ថ្ងៃទី៧ ខែកុម្ភៈ ដួលសន្លប់សិស្សចំនួន៥នាក់ រហូតបានបិតសាលារយៈពេល១ថ្ងៃ លុះព្រឹកថ្ងៃនេះ ដួលសន្លប់ ចំនួន៧នាក់ទៀត។


