Sponsor
អាម៉ាប៉ាប៉ាញ៉ូស

វាសនារបស់មនុស្សយើងម្នាក់ៗ មិនអាចកំណត់និងដឹងមុននោះទេ មានពេលខ្លះឡើង ពេលខ្លះចុះ ជាច្បាប់របស់ធម្មតាជាតិទៅហើយ សំខាន់គឺមានការប្រឹងប្រែងមិនចុះចាញ់ ក្នុងនោះក៏មានកត្តារួមផ្សំនឹងសំណាងផងដែរ។

ជាក់ស្ថែង សូមក្រឡេកមកមើលស្ត្រីដែលជាអ្នកសិល្បះចំនួន ៦ នាក់ មានវាសនា​ទទួលបានការផ្លាស់ប្តូរយ៉ាងច្បាប់រហ័សមិនគួរឲ្យជឿ ប្រែក្លាយខ្លួនពីអ្នកសិល្បះធម្មតា មកមានងារជាលោកជំទាវ និងមានទ្រព្យសម្បត្តិរស់នៅយ៉ាងសោចសុខក្នុងជីវិត។ ចង់ដឹងថាពួកគាត់ជាអ្នកណាខ្លះ មើលទាំងអស់គ្នាខាងក្រោម:

1. តារា​ចម្រៀង​ជើងចាស់ អ្នក​ស្រី ហ៊ឹម ស៊ីវន ​ប្រែក្លាយជា​ជំទាវ​​​​​ ក្រោយ​ពី​រៀបការ​ជាមួយ​​ឯកឧត្ដម​​ ពៅ ម៉ាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​​

2. អតីត​ពិធី​ការិនី​​ ម៉ៅ ចំណាន ហៅ ស្រី​តូច ចំណាន ​សព្វថ្ងៃមាន​ងារ​ជា​ជំទាវ ក្រោយពីបាន​រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​​ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ហ៊ុន​ Royal Group និងជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​។

3. អតីត​តា​រា​បង្ហាញ​ម៉ូដ លី យ៉ាណា សព្វថ្ងៃមាន​ងារ​ជា​ជំទាវ​ បន្ទាប់​ពី​បានរៀបការជា​មួយអ្នកឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ថ្មី​គ្រុប ម្ចាស់​បុរី​ពិភព​ថ្មី​ និង​ជា​ម្ចាស់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ពិភព​ថ្មី​។

4. តារា​ចម្រៀង​ ឱក បូរី ​បន្ទាប់ពីបាន​រៀបការ​​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ ក្រសួង​ពាណិជ្ជកម្ម ​ស៊ុត តារា សព្វថ្ងៃអ្នកនាងគឺជាជំទាវមួយរូបផងដែរ។

5. តារា​ចម្រៀង​ ផាន់ ម៉ូនីកា ផ្លាស់ប្ថូវាសនា​ក្លាយ​ជា​ជំទាវក្នុងចន្លោះឆ្នាំ​ ២០០៧ បន្ទាប់ពីបានក្រាបផ្ទឹមរៀបការជាមួយ ​លោក​ គង់ សុខម៉េង ​មានតួនាទីជា​ជំនួយ​ការ​​ផ្ទាល់​របស់​សម្ដេច​ក្រឡាហោម​ ស ខេង។

​6. តារាសម្តែង ពេជ្រ ច័ន្ទបរមី ទទួលងារជា​ជំទាវម្នាក់ ​ក្រោយបាន​រៀបការ​ជាមួយ​ឧត្ដមសេនីយ៍ឯក​​​​​ កែវ វ៉ាន់ថន អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor