Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កែបៈ ជនដៃដល់ ដែលធ្វើសកម្មភាពអារ.កសម្លាប់នារីម៉ាស្សាម្នាក់ ក្រោយប៉ងចាប់រំលោភ តែមិនបានសម្រេច ពេលនេះ សមត្ថកិច្ចចាប់បានហើយ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ឃាតកខាងលើ ក្រោយពីធ្វើសកម្មភាពសម្លាប់នារីរងគ្រោះរួចមក បានធ្វើដំណើរទៅកាន់​ខេត្តកំពត ហើយត្រូវបាន​សមត្ថកិច្ចខេត្តកែប សហការជាមួយសមត្ថកិច្ចខេត្តកំពត​ ស្ទាក់ចាប់បាន នៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៨ កុម្ភ ឆ្នាំ២០១៨នេះ។

សមត្ថកិច្ច ដែលមានវត្តមានក្នុងពេលប្រតិបត្តិការ​នោះ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ Sanchez Shawn Daniel ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិអាមេរិក មុខរបរទេសចរណ៍។

សូមរំលឹកថា នារី​ម៉ាស្សាម្នាក់ ត្រូវ​ជនល្មើសប៉ង​រំលោភតែមិនបានសម្រេច ហើយអារ.កសម្លាប់ចោល ​នៅបន្ទប់ម៉ាស្សាយីហោ "លីដាម៉ាស្សាខ្មែរ" ស្ថិតនៅ​ផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប អំឡុងម៉ោងជិត៨យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

សមត្ថកិច្ច បានឲ្យដឹងថា នារី​រងគ្រោះឈ្មោះ លុច គាន អាយុ២៧ឆ្នាំ មុខរបរអ្នកម៉ាស្សា មាន​ប្តីឈ្មោះ ប៉ក់ សូនវិបុល អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ មានកូនស្រីម្នាក់ អាយុ៨ខែ។ សមត្ថកិច្ចបញ្ជាក់ថា ឪពុកក្មេក នារី​រងគ្រោះឈ្មោះ សុខសំអាត វរសេនីយ៍ទោបញ្ជាការរងអាវុធហត្ថខេត្តកែប។

សមត្ថកិច្ច បន្តថា នារីរងគ្រោះត្រូ​វជនល្មើសប៉ុនប៉ងរំលោភមិនបានសម្រេច ព្រោះសពនារីរងគ្រោះ ត្រូវបានជនល្មើស​ស្រាតខោបានត្រឹមជង្គង់ ខណៈនារី​រងគ្រោះកំពុ​ងមានរដូវ ទន្ទឹមនឹងរំលោភមិនបាន ជនល្មើសក៏បានអារកសម្លាប់​នារីរងគ្រោះ ដើម្បីបំបិទមាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor