Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យកម្មករ-កម្មការិនីទាំងអស់ ចូលរួមបោះឆ្នោត ថ្នាក់ជាតិឲ្យបានទាំងអស់គ្នា ដើម្បីបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ផ្ទាល់ជាប្រធានគណបក្ស ដើម្បីបានដឹកនាំប្រទេសបន្តទៀត ការអំពាវនាវនេះ ដើម្បីឆ្លើយតបទៅអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលបានអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ព្រោះគ្មានវត្តមានបក្សប្រឆាំង។

ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ អ្នកអំពាវនាវ មិនឲ្យទៅបោះឆ្នោតគិតខុសធ្ងន់ធ្ងរហើយ។ ហេតុតែគ្នាវាល្ងង់ បានគិតចឹង ។ អ្នកត្រូវគិតឲ្យជ្រៅ។ វាល្ងង់នោះល្ងង់ គូបក្ខដិបក្ខឲ្យចេះពីយុទ្ធសាស្រ្ត ។ អត់មាអីខុសទេ ទៅបោះឆ្នោតក៏ជាសិទ្ធិ មិនទៅបោះក៏ជាសិទ្ធិ ”។

សម្តេចបន្ដថា ការអំពាវនាវមិនឲ្យទៅបោះឆ្នោតនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ហើយក៏បានសបញ្ជាក់ថា ជាមនុស្សដ៏ល្ងង់ផងដែរ។ សម្ដេចថា ពលរដ្ឋទៅចូលរួមបោះឆ្នោតបានស្តាប់តាមការអំពាវនាវរបស់សម្តេច ប៉ុន្តែអ្នកមិនទៅនោះគេស្តាប់លោកឯង ព្រោះដោយសារជាសមាជិកលោកឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor