Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​ក្មេងប្រុសស្រី៤នាក់ បានឲ្យ​រងរបួសធ្ងន់ស្រាល ខណៈកំពុងតែឡើងជិះ​ទោងយោល នៅក្នុងមជ្ឈមណ្ឌលកោះ​ពេជ្រ ស្រាប់តែដាច់គន្លឹះទោងយោលធ្លាក់ចុះមក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ​​៧និង៣០នាទីយប់ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងមជ្ឃមណ្ឌលកោះពេជ្រ ស្ថិតនៅចំណុចកន្លែងក្មេងលេង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុ មានក្មេងប្រុសស្រីចំនួន៤នាក់  បាននាំគ្នាមកកម្សាន្តនៅក្នុងមជ្ឃមណ្ឌលកោះពេជ្រ និងបានដើរទៅលេងនៅកន្លែងក្មេងលេងដោយនាំគ្នាឡើង​​ជិះ​ទោងយោល ដោយប្រើម៉ាស៊ីនក្នុងម្នាក់៤០០០រៀល  ខណៈកំពុងតែជិះយ៉ាងសប្បាយ ក៏ស្រាប់តែដាច់គន្លឹះទោងយោល បណ្តាលឲ្យ​ធ្លាក់​ ធ្វើឲ្យ​ក្មេងទាំង៣នាក់ រងរបួសស្រាស ក្នុងនោះមាន​ក្មេងស្រីម្នាក់ របួសធ្ងន់ចំដៃ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ​។

ក្រោយពេលកើតហេតុ ម្ចាស់ទោងយោលខាងលើ បានសន្យាថា នឹងធានាចេញថ្លៃថ្នាំពេទ្យ ឲ្យ​ក្មេង ដែលរងរបួសទាំងអស់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor