Sponsor
រិទ្ធី

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ កាលពីវេលាម៉ោង១ រសៀល មានការភ្ញាក់ផ្អែលមួយបានកើតឡើង ក្រោយពី អ្នកទោស​ជាច្រើននាក់ បានហែក​គុក​រត់​ចេញពី​ពន្ធនាគារមួយ ស្ថិតនៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកទោស​កំពុង​ងូតទឹក បន្តិចក្រោយមក​ស្រាប់តែ​មានការ​ហែក​គុក​រត់ចេញ គ្រា​ដែល​មន្ត្រី​អនុរក្ស​ពន្ធនាគារ​មានការ​ធ្វេសប្រហែស​បន្តិច។ តែទោះជាយ៉ាងណា អ្នកទោស​ខ្លះ​ត្រូវ​ចាប់បាន​មកវិញ បន្ទាប់ពី​ពួកគេ ខ្លះ​រត់ឡើង​លើផ្ទះ​ប្រជាពលរដ្ឋ ខ្លះ​រត់តាម​ដងផ្លូវ។

សមត្ថកិច្ចបាន​ផ្ទុះអាវុធ និងដេញចាប់ពេញភូមិ ​ឡោមព័ទ្ធផ្ទះមួយកន្លែង ចាប់បាន​អ្នកទោសចំនួន៣នាក់ បញ្ជូនមកកាន់​ពន្ធនាគា​រវិ​ញ។

នៅមិនទាន់ដឹងថាមានអ្នកទោសប៉ុន្មាននាក់ដែលរត់ចេញនោះទេ គ្រាន់តែដឹងថាមន្រ្តីអនុរក្សពន្ធនាគារចាប់បានតែ៣នាក់ត្រឡប់ប៉ុណ្ណោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor