Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ​នាថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ២០១៧ នេះ រឿងរ៉ាវក្ដៅគគុករបស់ តារានយោបាយល្បីឈ្មោះ២រូប មិនត្រូវបានបញ្ចប់នោះទេ ក្រោយលោកវិល្លាម ឈ្មោះផ្លូវការ សុខសុវណ្ណវឌ្ឍនាសារពង្ស ប្ដឹងកញ្ញាធីសុវណ្ណថា ដោយចោទកញ្ញាធីសុវណ្ណថា បរិហាកេរ្តិ៍ និងញុះញង់អោយមានការរេីសអេីង កាលពីថ្ងៃទី ១ ខែមិនា នេះរួចមក ស្រាបតែព្រឹកព្រលឹមថ្ងៃ ៣មិនានេះ កាសែតកម្ពុជាថ្មីបានអោយដឹងថា លោកវិល្លាមនឹងត្រូវជាប់គុកក្រោយមិនទៅបំភ្លឺបណ្ដឹងកញ្ញាធីសុវណ្ណថា ក្រោយពីមានដីកាកោះលេីកទី៣ទៅវិញ ។

ករណីនេះលោកវិល្លាម បានមានប្រសាសន៍ថា «ខ្ញុំទេីបតែប្ដឹងគាត់បាន២ថ្ងៃ ក្នុងនាមជាដេីមចោទ ស្រាប់តែខ្ញុំក្លាយជាចុងចោទវិញ ដោយសារពត៌មាន កម្ពុជាថ្មីថាខ្ញុំត្រូវបានតុលាការកោះហៅ៣ដងរួចមកហេីយ តេីសំណុំរឿងនេះដុះមកពីកាលណា តេីកោះហៅពីកាលណា ហេតុអ្វីខ្ញុំមិនដឹងសោះ ?

ខ្ញុំជាបុគ្គលសាធារណៈ គណនីខ្ញុំនៅជាចំហរ លេខទូរស័ព្ទបេីកមិនដែលបិទ ម្ដេចមានការកោះហៅទាល់ទៅ៣លេីកបែរជាខ្ញុំមិនដឹង តេីនេះជានីតិវិធីក្រសួងយុត្តិធម៌កំណត់មកឬយ៉ាងណា ? វាជាសំណុំរឿងខុសប្រក្រតី ព្រោះកញ្ញាសុវណ្ណថា មិនដែល ប្ដឹងនរណាស្ងាត់ៗទេ ហេតុអ្វីប្ដឹងខ្ញុំស្ងាត់ម្លេះ ? ឬចង់លេងវិធីយកបន្លាជួសបន្លា ? »

យ៉ាងណាមិញរឿងរ៉ាវខាងលេីនេះមិនទាន់ទទួលបានការបំភ្លឺពីតុលាការនៅឡេីយទេ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor