Sponsor
រិទ្ធី

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង១០ ព្រឹកនេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ បាននិយាយថា កញ្ញា នឹងចូលរួមប្រជុំពិភាក្សាការងារមួយចំនួនតាមការអញ្ជើញរបស់អភិបាលក្រុងបាត់ដំបូង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ លោកអភិបាល នៃគណៈអភិបាល ក្រុងបាត់ដំបង បានសរសេរលិខិតអញ្ជើញ; កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ម្ចាស់អាហារដ្ឋានរ៉ូហ្ស៊េត នៅក្រុមទី០៤ ភូមិកម្មករ សង្កាត់ស្វាប៉ោ ក្រុងបាត់ដំបង ដើម្បីចូលរួមប្រជុំពិភាក្សាការងារមួយចំនួន នៅសាលាក្រុងបាត់ដំបង។

អាហារដ្ឋានរ៉ូហ្ស៊េត ធ្លាប់បានរងការចោទប្រកាន់ពី លោក ឈាន វ៉ុន ថាជាកន្លែងប្រមូលផ្តុំពួកឧទ្ទាម។ ប៉ុន្តែ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានបដិសេធ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor