Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ម្ចាស់ជ័យលីភី កុមារាពេជ្រ ថៃ និងមិត្តរួមជំនាន់ រួមមាន កុមារា ឡុង លីគ័ង្គ, រ៉ន ចាន់ឌីន, និងសុខ សុជាតា បច្ចុប្បន្នកំពុងទទួលបានទីផ្សារ ការងារសិល្បៈយ៉ាងច្រើនលើសពីការរំពឹងទុក ដោយមានប្រជាប្រិយភាព មិនចាញ់រៀមច្បងតារាជើងចាស់ប៉ុន្មានឡើយ។

បើនិយាយពីរឿងចំណូលវិញក៏ទទួលបានច្រើន រហូតអាចមានច្រើនជាងតារាចាស់ៗ មួយចំនួនផងដែរ ហើយបើនិយាយពីការគាំទ្រវិញ អតីតបេក្ខភាព The Voice Kids Cambodia ត្រូវបានទស្សនាហ៊ោរទះដៃឲ្យស្ទើរគ្រប់កម្មវិធីតែម្ដង ពេលចេញសម្តែងតាមការប្រគុំតន្ត្រីតូចធំ របស់ផលិតកម្មរស្មីហង្សមាស។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺក្រុមកុមារខាងលើនេះ តែបានជួបនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវ ទៀតផង ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានច្រៀងឲ្យសម្តេចស្តាប់ផងដែរ។

ហេតុផល និងចំណុចខាងលើនេះ អាចបញ្ជាក់ថា កុមារា កុមារី ប៉ុន្មានរូបនេះ ពិតជាមានសំណាងខ្លាំងណាស់ ព្រោះទើបតែបង្ហាញខ្លួនក្នុងពិភពសិល្បៈមិនទាន់បានប៉ុន្មានផង ក៏មានឱកាសជួបផ្ទាល់ និងសម្តែងជូន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវ មិនចាញ់តារាជួរជើងចាស់ល្បីៗប៉ុន្មានឡើយ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor