Sponsor
រិទ្ធី

នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនអតីតសហគមន៍សន្តិភាព២ ស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឆ្លើយតបតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំជូននូវប៉ុស្តិ៍សុខភាពមួយ សាលាមតេយ្យសិក្សាមួយ ទីស្នាក់ការភូមិមួយ ព្រមទាំងការសិក្សា និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ លូ. . . ) ក្នុងសហគមន៍ទាំងមូលឡើងវិញផងដែរ។

ដើម្បីលើកកម្ពស់សហគមន៍ក្រីក្រក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាព និងការផ្តល់ជូនគ្រប់សេវាតម្រូវការទាំងឡាយជូនបងប្អូនទាំងអស់៕

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor