Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ ក្មេងស្ទាវប្រុសស្រី ៨នាក់ គ្រាន់តែរងរបួសស្រាល ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ រថយន្តឡិចស៊ីស​ RX330 បើកបរដោយនារីរូបស្រស់ម្នាក់​ បានប៉ះជាមួយកង់បី​ រួចហើយក៏ភ័យស្លន់ស្លោបន្ថែមល្បឿនរេចង្កូតបុកបើកឡើងឃឿនសួនច្បារមុខណាហ្គាវើលតែម្តង​។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោង១១៖២០នាទីយប់ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវមុខ Naga World ជាប់ស្ពានឡើងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យភ្នាក់ងារ CAM POST  ដឹងថា មុនពេលកើតហេតុ គេឃើញ នាវីវ័យក្មេងម្នាក់ រួមនឹងមិត្តភក្តិស្រីរបស់ខ្លួន បានធ្វើដំណើរតាមផ្លូវមុខក្រសួងបរិស្ថាន ពីត្បូងទៅជើង​ ស្រាប់តែដល់ផ្លូវបំបែកជាបួនឡើងស្ពានកោះពេជ្រ ក៏គេចកង់បីមិនផុត ក៏បុកប៉ះពីចំហៀងខាងក្រោយរថយន្ត បណ្ដាលឲ្យ​រងការខូចខាត​ ធ្វើឲ្យ​ក្មេងស្ទាវប្រុសស្រី ៨នាក់រងរបួសស្រាល តែទំនងជាអ្នកបើករថយន្តស្លន់ក៏ច្រឡំជាន់ហ្គែរថា ហ្រ្វាំង ក៏ជ្រុលចង្កូតបើកឡើងឃឿនសួនច្បារមុខណាហ្គាវើលតែម្តង​។

ក្រោយកើតហេតុភ្លាមៗ នារីរូបស្រស់ម្នាក់​នោះបានទាក់ទងមិត្តភក្តិឲ្យ​មកជួយដោះស្រាយជាមួយជនរងគ្រោះ តែមិនដឹងថា ត្រូវសងប៉ុន្មាននោះទេ និងបានហៅរថយន្តសង្គ្រោះមកដឹកយកទៅលាងរបួសនៅគ្លីនិកឯកជនសុខលាភមេត្រី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor