កម្សាន្តៈ មានដំណឹងល្អទម្លាយថា ប្រពន្ធក្រោយរបស់នាយក្រិនពពោះហើយនេះ ជាកូនទី៣ ក្រោយរៀបការធ្វើឲ្យភ្ញាក់ផ្អើលតែម្តង។
អ្នកកំប្លែងមាឌល្អិតដែលល្បីបានប្រពន្ធទីពីរស្អាតក្មេងនោះ បានរួមរស់ជាមួយរយៈពេលជាង៥ឆ្នាំហើយ ជាមួយនឹងភាពផ្អែមល្ហែមខ្លាំង។ ចំណងស្នេហ៍វ័យកន្លះទសវត្សនេះពួកគេ ទទួលបានតំណក់ឈាមកូនប្រុស២នាក់ហើយ ហើយពេលនេះភរិយានាយក្រិនកំពុងពរពោះកូនទី៣ទៀតផង។
ក្រោយចាប់ដៃគ្នាជាមួយភរិយាក្រោយ នាយក្រិនហាក់រាសីឡើងគ្រាន់បើដែល ក្រៅពីការចេញច្រៀងក្រៅស្រុក និងបើកហាងផឹកស៊ីនៅផ្លូវម៉ៃដានោះ នាយក្រិនក៏ធ្វើឲ្យបុរសជាច្រើនអៀនមិនស្ទើ ព្រោះតែពេលនេះនាយក្រិន និងភរិយាមានកូនសរុប៣នាក់ហើយ។
ប្រពន្ធទី២របស់នាង ក្រិន ឈ្មោះ យ៉ា យ៉ា បានរួមរស់ជាមួយនាយក្រិន ក្រោយពីនាយក្រិនលែងលះ អតីតភរិយាដាច់ស្រេច។ នៅលើទំព័រហ្វេសប៊ុកបង្ហាញភាពផ្អែមល្ហែមខ្លាំង រហូតដល់មានអ្នកពោលពាក្យច្រណែនគ្រប់មាត់។ តារាកំប្លែងម្នាក់ ក្នុងក្រុមនាយកុយ បានបញ្ជាក់ថា នាយ ក្រិន បានសាងសុភមង្គលពេញបរិបូរណ៍ ជាមួយប្រពន្ធទី២របស់ខ្លួន ហើយប្រពន្ធទី២ នាយក្រិនពិតជាស្រឡាញ់នាយរកលេខដាក់គ្មាន ទោះបីជានាងមានរូបសម្រស់ស្អាត សាច់សខ្ចី តែនាយក្រិន ជាមនុស្សក្រិនតូចល្អិតក្តី។ ប្រពន្ធទី២របស់នាយ ក្រិន មានអាយុប្រហែល ២៥ឆ្នាំ ហើយនាយក្រិន តែងហៅថា អូនយ៉ា ។ នៅពេលនេះ នាយ ក្រិន និងនាង យ៉ា មានកូនប្រុស២នាក់ដែលកូនច្បងមានវ័យជិត៥ឆ្នាំហើយ ហើយមានកម្ពស់ ស្មើឪពុកហើយដែរ។
ប្រភពអ្នកសិល្បៈបានលើកឡើងថា នាយ ក្រិន កំពុងថ្នមភរិយាខ្លាំងព្រោះតែនាងពពោះកូនទីបី ។ ប្រភពលើកឡើងដែរថា ភរិយានាយក្រិនទើបពរពោះបានវ័យជាង២ខែប៉ុណ្ណោះ គ្រាដែលពួកគេចង់បានកូនស្រី មុនពេលផ្អាកពរពោះបង្កកំណើតនោះ។ នេះចាត់ទុកថា ជាចំណងស្នេហ៍កាន់តែល្អបន្តទៀតក្រោយរកបានប្រពន្ធថ្មីចេះយល់ចិត្តដែលនាយក្រិនចង់បាននិងសុខចិត្តធ្វើទង្វើល្អបន្តបន្ថែមយកចិត្តប្រពន្ធកំពុងពពោះ៕







