Sponsor
រិទ្ធី

នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ជិនស្ពានក្អែក ស្ថិតក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានក្បួនរថយន្តទំនើបដឹកឈើគ្រញូងចំនួន៣គ្រឿងបានបើកលោតឆត្រពីស្រុកអន្លង់វែងមកជាប់អន្ទាក់សមត្ថិកិច្ចក្នុងខេត្តសៀមរាបចំនួន១គ្រឿង រត់រួច២គ្រឿង រីឯអ្នកបើកបរគេចខ្លួនបាត់ រហូតមកដល់ពេលនេះគេនៅតែរកឡានមិនទាន់ឃើញ។ ប៉ុន្តែគេសង្ស័យថា ឈើគ្រញូងរបូតបាត់អស់ជាច្រើនដុំ ដោយឃើញនៅសល់តែជាង២ផ្លាន។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងសមត្ថកិច្ចមួយចំនួនទៀតបានសហការគ្នាបង្រ្កាបរថយន្តដឹកឈើគ្រញូងចំនួន១គ្រឿងម៉ាកលុចស៊ីស RX300 គ្មានស្លាកលេខ។

លោកបន្តទៀតថា៖ រថយន្តខាងលើបែកកង់ ហើយមានសេចក្តីរាយការណ៍មកលោក លោកក៏បញ្ជាឱ្យកម្លាំងអូសយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។

ឈើដែលរឹបអូសបានគឺប្រភេទឈើគ្រញូង មានចំនួន៤១ដុំ ស្មើនឹង២៦៥គីឡូក្រាម ស្មើនឹង០.២២១ម៉ែត្រគូប។ រឿងចាត់ឈើ លោកថាមិនដឹងទេពីព្រោះកម្លាំងរបស់លោកទៅមិនទាន់រថយន្តដឹកឈើនោះទេ។

ក្បួនរថយន្តដឹកឈើគ្រញូងកំពុងសម្រុកដឹកពីព្រំដែនរួចឆ្លងកាត់ខេត្តសៀមរាបឆ្ពោះទៅកាន់ទីផ្សារងងឹតយ៉ាងសន្ធឹងសន្ធប់ដោយគ្មានការបង្ក្រាប។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor