Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ យ៉ាងហោចណាស់ យុវតីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសជាទម្ងន់ ក្រោយបើកម៉ូតូជែងរថយន្ត១គ្រឿង ហើយជ្រុលចង្កូតទៅបុករថយន្ត១គ្រឿងទៀតពីមុខ កាលពីវេលា​ម៉ោង​ប្រមាណ៣ និង១០នាទី​ ថ្ងៃ​អាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​​ នៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​១៩១-១៩២​ ស្ថិត​ក្នុង​ភូមិ​បត់សិរមាន់​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃនប់​         

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ គេឃើញម៉ូតូ​១គ្រឿង​ ម៉ាកហុងដា​ ZOOMER X ពណ៌​សលាយទឹកក្រូច​ ពាក់ស្លាកលេខ ​ព្រះសីហនុ 1G-0137 បើកបរ​ដោយ​ឈ្មោះ​ នួន​ ស្រី​វី​ ភេទ​ស្រី​ អាយុ២១ឆ្នាំ​ មានទីលំនៅភូមិ​ជើងគោ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានអ្នក​រួមដំណើរម្នាក់​ឈ្មោះ​ សុំភិន​ ភក្តី​ ភេទ​ស្រី​ អាយុ​១៦ឆ្នាំ​ មានទីលំនៅ​ភូមិ​ឃុំជាមួយគ្នា ធ្វើដំណើរក្នុងទិសដៅពី​ជើង​ទៅ​ត្បូង។​ លុះ​ដល់ចំណុចខាង​លើ ​បាន​បើក​ជែង​រថយន្ត​១គ្រឿង​ ស្រាប់តែជ្រុលចង្កូតទៅ​បុក​ពីក្រោយរថយន្ត១​គ្រឿង​ទៀត​ ម៉ាក​ HIGHLANDER ពណ៌ប្រផេះ​ គ្មានស្លាកលេខ​ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ​ ក្នុង​ទិសដៅផ្ទុយ​គ្នាយ៉ាងពេញទំហឹង បណ្តាឲ្យយុវតីម្នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់តែម្តង​។

ដោយ​ឡែក​អ្នកបើកបរ​រថយន្ត​ បាន​គេច​ខ្លួន​បាត់​ ក្រោយ​ពេល​កើតហេតុ​។

បន្តិចក្រោយមក គេឃើញមន្ត្រីនគរបាលចរាចរ ចុះមកវាស់វែង និងអូសយករថយន្ត​ និងម៉ូតូ ទៅរក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​ រង់ចាំដោះស្រាយតាម​នីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor