Sponsor
រិទ្ធី

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ដែលពូកែខាងជេរ បានសរសេរក្នុងហ្វេសប៊ុកថា៖ អ្នកស្តាប់ LDP ហើយជេរ​ ស្អប់ LDP មានភាគច្រើនបំផុត​ មិនមែនព្រោះពួកគេគ្មានសមត្ថភាពយល់នូវអ្វីដែល LDP យើងចង់អោយពួកគេយល់នោះទេ​ តែគឺដោយសារពួកគេ​ មិនអាចលះបង់អំពើអាក្រក់របស់ខ្លួនគេបានតែប៉ុណ្ណោះ។

លោក ខឹម វាសនា ដែលមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ខាងមុខ បន្ថែមថា៖ ពួកគេស្អប់ LDP ព្រោះពួកគេមិនអាចធ្វើល្អឱ្យដូច LDP ចង់បាន។ មនុស្សល្អពិតប្រាកដស្អប់មនុស្សអាក្រក់ណាស់​ ហើយមនុស្សអាក្រក់ពិតប្រាកដក៏ស្អប់មនុស្សល្អខ្លាំងណាស់ដែរ។

លោក វាសនា ថាបើអ្នកពិតជាមានក្តីស្នេហាពិត​ចំពោះអ្នកណាម្នាក់ អ្នកត្រូវសម្គាល់ឱ្យច្បាស់ថា​ ក្នុងចិត្តអ្នក​ បានចំណាយ​ពេល​យ៉ាងច្រើនគិតដល់សុខទុក្ខអ្នកនោះ​ ជាងការគិតថា តើត្រូវបានអ្វីខ្លះពីមនុស្សដែលអ្នកនិយាយថាអ្នកស្រឡាញ់នោះ។

មួយរយៈចុងក្រោយ ប្រមុខបក្ស LDP ហាក់ស្ងប់ស្ងាត់ មិនសូវបញ្ចេញវោហារសព្ទ ដូចពីមុនទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor