Sponsor
រិទ្ធី

ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងប៉េកាំង ប្រទេសចិន ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានស្នើឲ្យភាគីចិន ជួយទិញកសិផលពីកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ដោយថា​កសិផលច្រើនប្រភេទទៀតកំពុងតែកើនឡើង ហើយត្រូវការនាំចេញ។ សំណើនេះធ្វើឡើងក្នុជំនួបរវាង លោក Zhong Shan លោក Zhong Shan និង ឯកឧត្ដម ប៉ាន សូរស័ក្ដិ។

កសិផលដែល លោក ប៉ាន សូរស័ក្តិ ស្នើឲ្យចិនជួយទិញ រួមមាន​ ដំឡូងមី ពោត ចេក មៀន ស្វាយ ស្វាយចន្ទី និង​កៅស៊ូ។​ល។ ជុំវិញសំណើនេះភាគីចិនមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ដោយថា នឹងយកទៅពិភាក្សាជាមួយមន្ត្រីជំនាញសិន។​

ឯកឧត្ដមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ក៏បានជម្រាបភាគីចិនផងដែរថា កម្ពុជានឹងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែផុលផុសថែមទៀត តាមរយៈការតាំងពិព័រណ៌ពាណិជ្ជកម្ម ការរៀបចំវេទិកា និងជំនួបពាណិជ្ជកម្មនានា ព្រមទាំងការដោះដូរព័ត៌មានពាណិជ្ជកម្មជាមួយភាគីចិន។

ឯកឧត្ដមរដ្ឋមន្ត្រីចិន បានស្នើកម្ពុជាជួយជំរុញឲ្យពាណិជ្ជករកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូល ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅទីក្រុងសៀងហៃ នៅខែវិច្ឆិកា ឆ្នាំ២០១៨។ ជាការឆ្លើយតប ឯកឧត្ដម ប៉ាន សូរស័ក្ដិ បានជម្រាបភាគីចិនថា កម្ពុជានឹងចូលរួមពិព័រណ៌ដ៏មានសារៈសំខាន់នេះ ដោយខិតខំជំរុញឲ្យមានអ្នកចូលរួមបានច្រើន ដើម្បីបង្ហាញផលិតផលខ្មែរ ដល់អន្តរជាតិឲ្យបានស្គាល់កាន់តែច្រើនថែមទៀត។

ក្នុងឆ្នាំ២០១៨នេះ ភាគីចិន​បានសន្យាទិញអង្ករពីកម្ពុជា ចំនួន​៣សែនតោន ស្របពេលដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរកំពុងបង្កើនទំហំពាណិជ្ជកម្ម លើវិស័យជាច្រើនទៀត។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor