
កាលពីម្សិលមិញ មានលេចចេញនៅវីដេអូមួយខ្សែ បង្ហាញពី នារីម្នាក់កំពុងរាំស្រើបស្រាលនៅក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែង ដោយមានភ្ញាប់ចំនងជើងថា នារីនៅក្នុងវីដេអូនោះគឺជាពិធីការនីល្បីឈ្មោះ ជីជី ថែមទៀតផង ធ្វើឲ្យមានការចែកចាយបន្តគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសបុក។

ជាហេតុធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់ កញ្ញា ជីជី ចោទជាសំនួរសួរទៅកាន់កញ្ញា ជីជី ថាតើវាគឺជារឿងពិត ឬយ៉ាងណា។

ជាក់ស្ថែង សមីខ្លួន និងជាជនរងគ្រោះម្នាក់ កញ្ញា ជីជី បានចេញជាវីដេអូឃ្លីបបកស្រាយជុំវិញបញ្ហាខាងលើហើយកាលពីប៉ុន្មានម៉ោងមុន ក្នុងនោះពិធីការនី ជីជី បានបញ្ជាក់ថា កញ្ញាមិនមែនជានារីដែលរាំស្រើបស្រាលក្នុងវីដេអូនោះទេ។
កញ្ញាបានបន្តទៀតថា ក្នុងនាមជានារីខ្មែរម្នាក់ និងជាមនុស្សរបស់មហាជន កញ្ញាមិនអាចធ្វើរឿងបែបនេះទេ ហើយក៏សូមអរគុណដល់មហាជនទាំងឡាយដែលបារម្មណ៍ខ្លាចនាងគិតច្រើនចំពោះបញ្ហានេះ។
សង្ឃឹមថាបងប្អូន នឹងបានដឹងច្បាស់ បន្ទាប់ពីគាត់បានចេញមុខបកស្រាយ និងសូមទស្សនាវីដេអូដែលគាត់បានបកស្រាយខាងក្រោម:






វីដេអូ
