
ស្វាយរៀងៈ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ខណៈដែលប្តីឡើងបើករថយន្តយកមកទុកនៅកន្លែងម្លប់ គឺឲ្យប្រពន្ធឈរចាំធ្វើសញ្ញាចៃដន្យប្តីច្រឡំបជាន់ហ្គាថាហ្វាំង បុកប្រពន្ធចូលក្រោមឡានស្លាប់យ៉ាងអណោចអាធម៌ កាលពីវេលាម៉ោង១១៖០៧នាទីព្រឹក ថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់់ចំណុចភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង ។
បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា បង្ករដោយរថយន្តគ្រឿងម៉ាកLexus Rx300 ពណ៌ស ពាក់ស្លាកលេខ californa 4Hzx239 បើកបរដោយឈ្មោះ ម៉ម សូត្រ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើមេភូមិកណ្តាល បើបររថយន្តមិនប្រយ័ត្ន បណ្តាលឲ្យបុកប្រពន្ធខ្លួនឯងស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង និងខូចខាតម៉ូតូ១គ្រឿង ម៉ាកសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ។ ចំណែកជនរងគ្រោះឈ្មោះ ដូង សៅ ភេទស្រី អាយុ៤៩ឆ្នាំ (ស្លាប់) ត្រូវជាប្រពន្ធ។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ប្តីបានឲ្យប្រពន្ធឈរពីមុខបោយដៃ ដើម្បីយកឡានចូលម្លប់យ៉ាបខាងជើងផ្ទះ ប្តីជាន់ហ្គាជ្រុលបណ្តាលឲ្យបុកប្រពន្ធចូលក្រោមរថយន្តស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយពេលដែលសមត្ថកិច្ចធ្វើកោសល់វិច្ច័យរួច បានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕






